ព័ត៌មានជាតិ

អភិបាលនៃគណៈអភិបាលខេត្តកណ្ដាលចុះចែក…!

ឯកឧត្តមគង់សោភ័ណ្ឌ
============
អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល

«ប្រជាពលរដ្ឋ ចំនួន ០៣ភូមិ រស់នៅឃុំដីឥដ្ឋ ស្រុកកៀនស្វាយ បានទទួលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ(ប័ណ្ណកម្មសិទ្ធិ) សរុប ១៦៤២ ប័ណ្ណ រួមមានភូមិស្ដៅកន្លែង៣ ភូមិស្ដៅកន្លែង៤ និងភូមិស្ដៅកន្លែង៥ ដែលពិធីប្រគល់ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ នាពេលនេះ ប្រារព្ធធ្វើឡើងនៅក្នុងបរិវេណវត្តស្តៅកន្លែង ស្ថិតនៅឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល»។ នៅព្រឹក ថ្ងែទី 05 ខែតុលា. ឆ្នាំ 2022

ខ្ញុំសូមកោតសរសើរចំពោះមន្ទីរ អង្គភាពជំនាញ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានសហការរួមគ្នាខិតខំបំពេញនីតិវិធីក្នុងការវាស់វែងចុះបញ្ជីដីធ្លី ចេញប័ណ្ណកម្មសិទ្ធិ ដែលមានលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋនៅក្នុងខេត្តកណ្តាល។

”ជាក់ស្តែង គិតមកដល់ពេលនេះ រដ្ឋបាលខេត្តកណ្តាល បានធ្វើប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចែកប័ណ្ណជូនប្រជាពលរដ្ឋ សរុបចំនួន ១៧៣ លើក ស្មើនឹង ២៤៤,៦៩៣ ប័ណ្ណ ហើយថ្ងៃនេះគឺជាលើកទី១៧៤ នៃការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដែលនឹងផ្ដល់ជូនប្រជាពលរដ្ឋចំនួន០៣ភូមិ គឺភូមិស្ដៅកន្លែង៣ ភូមិស្ដៅកន្លែង៤ និងភូមិស្ដៅកន្លែង៥ ស្ថិតក្នុងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល សរុបចំនួន១៦,៤២ប័ណ្ណ”៕

Leave a Reply

Your email address will not be published. Required fields are marked *