ព័ត៌មានជាតិ

ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពតព្រមទាំង….!

(ខេត្តកំពត) ថ្ងែទី៤ ខែតុលា ឆ្នាំ២០២២
លោក អ៉ឹម ច័ន្ទសោធន អភិបាល នៃគណៈអភិបាលស្រុកទឹកឈូ និងជាប្រធាន ស.ស.យ.ក ស្រុកព្រមទាំងមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន យុវជន ស.ស.យ.ក ស្រុក យុវជនបក្ស យុវជនកាយឬទ្ទិនារី យុវជនកាកបាទក្រហម និងសិស្សានុសិស្ស បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ទៅផ្តល់ជូនគ្រួសារប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន៥១៣គ្រួសារ មកពីភូមចំនួន៧ និងឃុំចំនួន៣ រួមមាន ឃុំកូនសត្វ ឃុំកណ្តោល និងឃុំត្រពាំងព្រីង នៃស្រុកទឹកឈូ ( ក្នុងនោះរងគ្រោះមធ្យមចំនួន៥០៤គ្រួសារ និងរងគ្រោះធ្ងន់ធ្ងរចំនួន៩គ្រួសារ ) ពិធីនេះរៀបចំធ្វើឡើងនៅក្នុងបរិវេណវត្តពោធិ៍ព្រឹកសាខារាម ហៅវត្តតូប ស្ថិតនៅក្នុងភូមិត្រពាំងព្រីងខាងជើង ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត ។

ក្រោមអធិបតីភាព ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត និងជាប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តកំពតរួមដំណើរដោយឯកឧត្តមអនុប្រធានកិត្តិយសសាខា និងឯកឧត្តម លោកជំទាវសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត លោក លោកស្រីអភិបាលរងនៃគណៈអភិបាលខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រីសមាជិក សមាជិកាគណៈកម្មាធិការសាខា

អំណោយផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះមធ្យមចំនួន៥០៤គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបាន ៖
អង្ករ២៥គីឡូក្រាម ត្រីខ១០កំប៉ុង ទឹកត្រី១យួរ មី១កេស និងថវិកា៥ម៉ឺនរៀល។
– គ្រួសាររងគ្រោះធ្ងន់ធ្ងរចំនួន៩គ្រួសារ ក្នុងមួយគ្រួសារៗទទួលបាន ៖ អង្ករ ៥០គីឡូក្រាម មី២កេស ត្រីខ២០កំប៉ុង ទឹកត្រី២យួរ សង្កសី១០០សន្លឹក និងថវិកា២លានរៀល។

សូមបញ្ជាក់ថា ក្នុងឱកាសនោះឯកឧត្តម ក៏បានប្រគេនទេយ្យវត្ថុ និងបច្ច័យដល់ព្រះសង្ឃ រួមមាន អង្ករ១០០គីឡូក្រាម ទឹកត្រី២យួរ ត្រីខ២០កំប៉ុង មី២កេស និងថវិកា៥០ម៉ឺនរៀលផងដែរ៕
✍️L25

Leave a Reply

Your email address will not be published. Required fields are marked *