ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកគីរីវង់ បានឃាត់ខ្លួនជនសង្ស័យម្នាក់ដែលជាមុខសញ្ញា ប្រើប្រាស់នឹងជួញដូរនៅសារធាតុ…!

ស្រុកគិរីវង់ : ក្រោមការចង្អុលបង្ហាញពីឯកឧត្តម ឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពីរឯកឧត្តម ឯក ឆេង ហួត ព្រះរាជជ្ញាអមសាលាដំបូងខេត្តតាកែវ ដឹកនាំដោយលោក យុគសារ៉ាត់ អធិការដ្ឋាននគរបាលស្រុកគីរីវង់ ក្រោមការចូលរួមពីលោកវរៈសេនីយ៍ទោ ទេព ប្រុស ដែលជំនាញ និង ប្រតិកម្មរហ័សក្នុងការបង្ក្រាបបទល្មើស កាលពីថ្ងៃទី ០៣ ខែតុលា ឆ្នាំ ២០២២ បានចាត់កម្លាំងជំនាញគ្រឿងញៀន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំដិន ចេញល្បាតក្នុងភូមិសាស្រ្តបានប្រទះឃើញមុខសញ្ញាសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មក្នុងជួញដូរចែកចាយនូវសារធាតុញៀន សមត្ថកិច្ច ធ្វើការឃាត់ខ្លួនជនសង្ស័យ ឈ្មោះ អានណាងភេទប្រុស អាយុ២០ឆ្នាំ (មុខរបរមិនពិតប្រាកដ) នៅចំណុចរោងខ្ទមជើងភ្នំ ស្ថិតក្នុងភូមិអណ្តូងគៀន ឃុំភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ ។

ក្នុងការឃាត់ខ្លួនសមត្ថកិច្ចយើងធ្វើការឆែកឆេរនិងដកហូតវត្ថុតាងរួមមាន : ម្សៅក្រាមថ្លាពណ៍សចំនួន០៦កញ្ចប់ នៅណឹងខ្លួនជនសង្ស័យ ។បច្ចុប្បន្នកំម្លាំងជំនាញកំពុងធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនិតិវិធីច្បាប់ ៕
===============
ដោយ : កែម ម៉ូវ
👉 070500010

Leave a Reply

Your email address will not be published. Required fields are marked *