ព័ត៌មានជាតិ ព័ត៌មានសិល្បះ និងកីឡា

សាលប្រជុំសាលាស្រុកទឹកឈូ…!

(ខេត្តកំពត )
============================
ព្រឹកថ្ងៃចន្ទ ៨ កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២
ពិធីសំណេះសំណាលអបអរសាទរក្រុមកីឡាគុនល្បុក្កតោស្រុកទឹកឈូ តៀមខ្លួនទៅហ្វឹកហាត់បន្ថែមរយ:ពេល ៨ខែនៅប្រទេសឥណ្ឌូនេស៊ី នាពេលខាងមុខនេះ ដើម្បីត្រៀមចូលរួមប្រកួតជើងឯក Sea Game ២០២៣ ដែលប្រទេសកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះ ក្រោមអធិបតីភាពលោក អុឹម ច័ន្ទសោធន អភិបាល នៃគណ:អភិបាលស្រុកទឹកឈូ និងជាប្រធាន ស.ស.យ.ក ស្រុក កម្វវិធីនេះដោយមានការអញ្ជើញចូលរួមពីលោកស្រី ង៉ែត សូរ្យសែង អភិបាលរងស្រុក មន្ត្រីរាជការជុំវិញរដ្ឋបាលស្រុក ព្រមទាំងយុវជន ស.ស.យ.ក តាមបណ្តាឃុំទាំង១៣ និងតាមវិទ្យាល័យផងដែរ។ កម្មវិធីសំណេះសំណាលនេះប្រព្រឹត្តទៅនៅសាលប្រជុំសាលាស្រុកទឹកឈូ

ក្នុងឱកាសនេះលោកក៏បានប្រគល់ថវិកាឧបត្ថម្ភ លោកជំទាវ ចម និម្មល រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានបណ្តុំក្រុមការងារចុះជួយឃុំព្រៃឃ្មុំ ឃុំត្រពាំងធំ និងឃុំកំពង់សំរោង ស្រុកទឹកឈូ ខេត្តកំពត បានឧបត្ថម្ភ
ថវិកា៤០០ ដុល្លារ សម្រាប់កីឡាករដែលត្រៀមទៅហ្វឹកហាត់នៅប្រទេសឥណ្ឌូនេស៊ី
– លោក អ៉ឹម ច័ន្ទសោធន បានឧបត្ថម្ភបន្ថែមជាសម្ភារៈប្រើប្រាស់ពេលទៅហ្វឹកហាត់សម្រាប់កីឡាករសរុបជាថវិការចំនួន២៤០ដុល្លារ។
+សប្បុរសជនដែលបានចូលរួមឧបត្ថម្ភសាលា គុនល្បុក្កតោមានរិទ្ធិកីឡា ÷
១ – លោក លឹម ញន ៨០ ដុល្លារ
២- លោក សែត វិបុល ៨០ ដុល្លារ
៣- លោក ចាប គង្គា ៥០ ដុល្លារ
៤- លោក មាស កាយ៉ា ៤០ ដុល្លារ។
L25

Leave a Reply

Your email address will not be published. Required fields are marked *