(ខេត្តកំពង់ស្ពឺ)÷ បុរសម្នាក់បាន ប្រ កា ច់ ស្លា ប់ ភ្លា ម ៗ នៅផ្ទះរបស់ លោកគ្រូពេទ្យម្នាក់ឈ្មោះសុវណ្ណារ៉ា ហៅពេទ្យ (អេតចាយ) ស្ថិតក្នុងផ្ទះជួលរបស់ក្រុមហ៊ុនរោងចក្រស្ករសរ ភ្នំពេញស៊ូហ្គើរ អាគា MB-12 ស្ថិតនៅក្នុងភូមិអូរអង្គុំ ឃុំអមលាំង ស្រុកថ្ពង ខេត្ដកំពង់ស្ពឺ កាលពីរសៀលថ្ងៃទី២៤.០៩-២០២២ វេលាម៉ោង៣.៤០នាទី។
យោងតាមការបញ្ជាក់ពីក្រុមគ្រួសារសពបានទ្រហូរយំរៀបរាប់ឲ្យបានដឹងថា មុនពេលកើតហេតុ អ្នកជម្ងឺមានសភាពទឹកមុខធម្មតា និយាយគ្នាលេងជាមួយក្រុមគ្រួសាររួចមកមានសភាពជម្ងឺចុកពោះ ហើយកូនប្រុសស្រីបានជូនមកពេទ្យ គ្រូពេទ្យបានពិនិត្យហើយក៏ចាក់ថ្នាំ១ម្ជុលត្រង់ត្រគាគ បានប្រហែល៤ទៅ៥នាទី ស្រាប់តែអ្នកជំងឺ ប្រ កា ច់ ស្លា ប់ ភ្លា ម ៗ ឃើញសភាពបែបនេះ គ្រូពេទ្យអេតចាយក៏បានដាក់មេប្រូចបាត់ស្រមោលឈឹង ហើយក៏បានប្តឹងសមត្ថកិច្ចចុះមកធ្វើកំណត់ហេតុ រី ឯ ស ព សា ច់ ញាត្តិយកមកធ្វើបុណ្យតាមប្រពៃណី៕
26.09.2022 12-23am
សម្រង់អត្ថបទ(កែមម៉ូវ)
#ទំនាក់ទំនងលេខទូរសព្ទ 07050010!