ព័ត៌មានជាតិ

HMCS Winnipeg គឺជានាវាចម្បាំងប្រភេទ Halifax

✍️L16
រាយការណ៍:L21
———————
ព្រឹកថ្ងៃសៅរ៍ ទី២៤ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១០.៣០នាទី លោកឧត្តមនាវីត្រី អ៉ិន សុខេមរ៉ា នាយសេនាធិការរងមូលដ្ឋានសមុទ្រ និងនាយនាវីជាច្រើនរូប បានអញ្ជើញទៅទទួលស្វាគមន៍ នាវាកងទ័ពជើងទឹកកាណាដា ០១គ្រឿងឈ្មោះ HMCS WINNIPEG (FFH 338)​ ដែលបានចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។
ក្នុងដំណើរទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៤ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងកងទ័ពជើងទឹកទាំងពីរ កម្ពុជា-កាណាដា៕
+​លក្ខណៈ​បច្ចេកទេស​៖
-នាវា​ឈ្មោះ HMCS WINNIPEG (FFH 338)
-បណ្តោយ 134.2m
-ទទឹង 16.5 m
-​ជំរៅទឹក 7.1m
-ទំងន់ផ្ទុក 5.100 តោន
+នាវិកសរុប​ចំនួន 255 នាក់​
-​មេបញ្ជាការ​នាវា Captain Annick Fortin (វរនាវីឯក អាននិក ហ្វ័រទីន)
-​មាន Helicopter CH-148 ចំនួន​ 01​គ្រឿង

Leave a Reply

Your email address will not be published. Required fields are marked *