(ខេត្តតាកែវ)÷ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ និងលោកជំទាវ ស្រី ប៉ុណ្ណាដាវី ព្រមទាំង លោក លោកស្រី អភិបាលរងខេត្ត ឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកឧត្តមសេនីយ៍ត្រី នាង សុភារ៉ា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកឧត្តមសេនីយ៍ត្រី ស្នងការរងនគរបាលខេត្ត និងពុទ្ធបរិស័ទចំណុះជើងវត្ត ជិតឆ្ងាយទាំងអស់ បានអញ្ជើញចូលរួមកាន់បិណ្ឌទី៣ នៅវត្តភ្នំធំពាក់បង្កង់ ស្ថិតនៅភូមិតាលាក់ខាងត្បូង ឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត និងលោកជំទាវ ព្រមទាំង ក្រុមការងារទាំងអស់ បាននាំយកមកប្រគេនរួមមាន៖ អង្ករ ២០០គីឡូក្រាម, ទឹកបរិសុទ្ធ ១០កេះ, ទឹកក្រូច ១០កេះ, មី ២កេះធំ, ទឹកត្រី ៣យួរ, ត្រីខ ៣កេះ, បច្ច័យប្រគេនព្រះសង្ឃ ៤អង្គ មួយចំនួន និងបច្ច័យកសាង ៥លានរៀលផងដែរ នៅព្រឹកថ្ងៃអង្គារ ទី១៣ ខែកញ្ញា ឆ្នាំ២០២២៕
សម្រង់អត្ថបទ(កែមម៉ូវហៅ( L12)
#ទំនាក់ទំនងថតផ្សាយពាណិជ្ជកម្ម 070 500010