ពិតជាតិរច្ឆានណាស់ ! ជនសង្ស័យម្នាក់ ចាប់រំ.លោ.ភ.លើនារីរងគ្រោះ ជាមនុស្សមានសតិមិនប្រក្រតី (ឆ្កួតជ្រូក) បានសម្រេចជាច្រើនលើក ច្រើនសា រហូតមានផ្ទៃពោះ…
ខេត្តក្រចេះ ៖ នេះបើយោងតាមការបញ្ជាក់លើផេកផ្លូវការ របស់ស្នងការដ្ឋាននគរបាលខេត្តក្រចេះ នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ ។ ជនសង្ស័យម្នាក់ដែលបានធ្វើសកម្មភាពចាប់រំលោភលើនារីរងគ្រោះ ជាមនុស្សមានសតិមិនប្រក្រតី(ឆ្កួតជ្រូក) បានសម្រេចជាច្រើនលើកច្រើនសាររហូតមានផ្ទៃពោះ គឺត្រូវបានកម្លាំង នគរបាលព្រហ្មទណ្ឌស្រុកបុរី ចាប់ឃាត់ខ្លួន។
ជនសង្ស័យឈ្មោះ ឃិន សុខ អាយុ៣៩ឆ្នាំ រស់នៅឃុំដារ ស្រុកចិត្របុរី ចំណែកឯនារីរងគ្រោះអាយុ២១ឆ្នាំ ជាមនុស្សមានសតិមិនប្រក្រតី(ឆ្កួតជ្រូក) មានទីលំនៅក្បែរគ្នា។
ជនសង្ស័យនេះ ត្រូវបាននគរបាលព្រហ្មទណ្ឌស្រុកចិត្របុរី ចាប់ឃាត់ខ្លួននៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ ទៅតាមពាក្យបណ្តឹងរបស់ឪពុកម្តាយនារីរងគ្រោះ។
ចម្លើយសារភាពរបស់ជននេះ គឺរូបគេបានធ្វើសកម្មភាពចាប់រំលោភនារីរងគ្រោះ មានរយះពេលជាច្រើនខែមកហើយ រហូតមានផ្ទៃពោះ ទើបត្រូវបែកធ្លាយ។
សមត្ថកិច្ចនគរបាលកំពុងធ្វើកំណត់ហេតុ ស្តាប់ចម្លើយ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធី ៕
ដោយ : (កែមម៉ូវ)
#ទំនាក់ទំនងលេខទូរសព្ទថតផ្សាយពាណិជ្ជកម្ម 070 500010