ខ្ញុំ និងក្រុមគ្រួសារមានសេចក្តីក្តុកក្តួលរំជួលចិត្តឥតឧបមា និងសោកស្តាយជាអនេក បន្ទាប់ពីបានទទួលដំណឹងដ៏ក្រៀមក្រំ អំពីមរណភាពរបស់ឧបាសក ប្រាក់ ត្រា ត្រូវជាឪពុកបង្កើតរបស់បង ទុន ណេត អភិបាលនៃគណៈអភិបាលស្រុកស្ទឹងត្រង់ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ ក្នុងជន្មាយុ ៨២ ឆ្នាំ ដោយរោគាពាធ។
ការទទួលមរណភាពរបស់ឧបាសក ប្រាក់ ត្រាង គឺជាការបាត់បង់នូវឪពុកបង្កើត ឪពុកក្មេក និងជីតា ដែលជាអ្នកមានគុណប្រកបដោយសង្គហធម៌ដ៏ល្អប្រពៃ ព្រហ្មវិហារធម៌ មិនចេះរីងស្ងួត និងទឹកចិត្តសណ្តោសប្រណីដ៏ថ្លៃថ្លាបំផុតចំពោះកូនៗ ចៅៗ ចៅទួត ទាំងអស់ និងញាតិមិត្តជិតឆ្ងាយទាំងអស់។
រូបកាយរបស់ឧបាសកបាត់បង់ទៅក៏ពិតមែន ប៉ុន្តែកន្លងមកបានតស៊ូខិតខំចិញ្ចឹមបីបាច់ថែរក្សា និងផ្តល់ដំបូន្មាន ដល់បុត្រធីតារហូតក្លាយជាបញ្ញវន្ត និងជាធនធានមនុស្សដ៏មានតម្លៃសម្រាប់សង្គមជាតិ។
ខ្ញុំ និងក្រុមគ្រួសារ សូមចូលរួមសំដែងនូវមរណទុក្ខ ដោយក្តីស្រណោះអាឡោះ អាល័យ ជាមួយបង ទុន ណេត ព្រមទាំងក្រុមគ្រួសារញាតិមិត្តនៃសព ដោយក្តីសង្វេគជាទីបំផុត។
សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ឧបាសក ប្រាក់ ត្រាង បានទៅសោយសុខក្នុងសុគតិភពជានិរន្តន៍កុំបីឃ្លៀងឃ្លាតឡើយ។