ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ក្មេងប្រុស អាយុ4 ឆ្នាំ បានល ង ់ទឹកអូរព្រំដែនកម្ពុជា-ថៃ

ក្មេងប្រុសម្នាក់ អាយុ 4 ឆ្នាំ បានលង់ទឹកអូរព្រំដែនកម្ពុជា-ថៃ ស្ថិតត្រង់ចំណុចក្រោយផ្សារមង្គល ភូមិប៉ោយប៉ែត សង្កាត់អូរជ្រៅ
មានសេចក្តីរាយការណ៍មកថា នៅវេលាម៉ោង ៩យប់ មានក្មេងប្រុសម្នាក់ អាយុ 4 ឆ្នាំ បានលង់ទឹកអូរព្រំដែនកម្ពុជា-ថៃ ស្ថិតត្រង់ចំណុចក្រោយផ្សារមង្គល ភូមិប៉ោយប៉ែត សង្កាត់អូរជ្រៅ គណៈពេលនេះមិនទាន់រកឃើញ ។

លោក គាត ហ៊ុល អភិបាលក្រុង កំពុងមានវត្តមានជាមួយសមត្ថកិច្ចពាក់ព័ន្ធ និងក្រុមការងារជួយសង្គ្រោះរបស់ស្រុកអារញ្ញ ប្រទេសថៃ កំពុងចុះរាវរក ។

ក្មេងប្រុសឈ្មោះ ឡៃ ម៉េងស៊ឺ អាយុ 4 ឆ្នាំ ដែលមានឪពុកឈ្មោះ លឿន ឡៃ ម្ដាយឈ្មោះ ចិន សាវុន បានលង់ទឹកអូរព្រំដែនកម្ពុជា-ថៃ ស្ថិតត្រង់ចំណុចក្រោយផ្សារមង្គល ភូមិប៉ោយប៉ែត សង្កាត់អូរជ្រៅ កាលពីវេលាម៉ោង 1:00 រសៀល រហូតដល់ម៉ោងនេះ មិនទាន់រកសាកសពឃើញនៅឡើយនៅថ្ងៃទី 4 កញ្ញាឆ្នាំ 2022 អត្ថបទដោយកែមម៉ូវទំនាក់ទំនងលេខទូរសព្ទ 011520355សូមអរគុណ។

Leave a Reply

Your email address will not be published. Required fields are marked *