ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

វា «ស់ »កម្ពស់ »បា «ន »ស ម្រេ» ច L001 លក់ថ្នាំអត់ដាច់បែរជាបន្លំខ្លួនធ្វើជាគ្រូកាត់ប្រជ្រុយឥឡូវនេះវាស់កម្ពស់បានសម្រេច

គ្រូមន្តអាគម​ន៍ម្នាក់តាំងខ្លួន​ជាអ្នក​ចេះ​កាត់​ប្រជ្រុយ​ស៊យ​ចេញ បន្លំច្របាច់ស្ទាបអង្អែល នារី​លក់​អន​ឡាញ​៣​នាក់ សព្វ​ទីកន្លែង​គ្មាន​ចន្លោះ..!

ភ្នំពេញ៖ បុរស​អ្នកលក់​ថ្នាំខ្មែរ​ម្នាក់ បាន​តាំងខ្លួន​ជា​គ្រូមន្តអាគម​ន៍​ចេះ​កាត់​ប្រជ្រុយ​ស៊យ​ឲ្យ​មាន​លាភ​បាន ហើយ​ក៏​បាន​ល្បួង​ស្ត្រី​អ្នកលក់​អន​ឡាញ​ចំនួន​៣​នាក់​ចូល​ទៅ​កាត់​ប្រជ្រុយ​ក្នុង​បន្ទប់​។ លុះ​ពេល​ចូល​ទៅ​ដល់​ក៏​បាន​ឲ្យ​ពួក​នាង​ដោះ​សម្លៀក​បំពាក់​ចេញពី​ខ្លួន​អស់​គ្មាន​សល់ រួច​ហើយ​ធ្វើ​សកម្មភាព​ចាប់​ច្របាច់ ស្ទាបអង្អែល​សព្វកន្លែង​កៀនកោះ​គ្មាន​សល់​ត្រង់​ចន្លោះ​ណា​ឡើយ​។ បន្ទាប់​មក​ក៏​បាន​ជិះ​ម៉ូតូ​គេចខ្លួន​បាត់ ក្រោយមក​ទើប​ពួក​នាង​ៗ​ដឹងខ្លួន ហើយ​បាន​ប្ដឹង​នគរបាល​ខណ្ឌដង្កោ ឲ្យ​ជួយ​អន្តរាគមន៍​តែ​ម្តង លុះ​២​ថ្ងៃក្រោយ​ទើប​ចាប់ខ្លួន​ជន​រូប​នោះ​បាន​នាំ​ទៅ​សាកសួរ និង​កសាង​សំណុំរឿង​។ ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ម៉ោង​០៨​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ​២០២២ នៅ​ក្នុង​បុរី​កសិកម្ម​ចំការ​ដូង ស្ថិត​ក្នុងភូមិ​ខ្វា ស​ងា្ក​ត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

បើ​តាម​នគរបាល​បាន​ប្រាប់​ឲ្យ​ដឹង​ថា ជនសង្ស័យ​ខាងលើ​មានឈ្មោះ ឃួ​ន សា​រ៉េ​ត អាយុ​៤៦​ឆ្នាំ ជន​ជាតិ​ខ្មែរ មុខរបរ​កសិករ និង​លក់​ថ្នាំខ្មែរ មាន​ទីលំនៅ​ភូមិ​ហប់ ឃុំ​គោក​ខ្ចក ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង ។ ហើយ​នគរបាល​ក៏​បាន​ដកហូត​យក​សម្ភារៈ​មួយ​ចំនួន​ដូច​ជា ចិញ្ចៀន​លោហៈធាតុ​ដាំ​ត្បូង​ពណ៌​ស​១​វង់​, ខ្សែដៃ​លោហៈធាតុ​ពណ៌​លឿង​១​ខ្សែ​, ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លា​លលេ​ខ តាកែវ 1K-5383 ០១​គ្រឿង​, ទូរស័ព្ទ​ដៃ​ម៉ាក​ណូ​គា​ចុច​ពិល ០១​គ្រឿង​, កាបូបស្ពាយ​ពណ៌​ខ្មៅ​០១ និង​គ្រឿង​សក្ការៈ​មួយ​ចំនួន​។
ដោយឡែក​ស្ត្រី​រង​គ្រោះ​ទី​១ មាន​អាយុ​១៨​ឆ្នាំ ទី​២ មាន​អាយុ​២១​ឆ្នាំ និង​ទី​៣ មាន​អាយុ​៣៤​ឆ្នាំ អ្នក​ទាំង​៣​មានមុខរ​បរជា​អ្នកលក់​ទំនិញ​តាម​អន​ឡាញ ។
ប្រភព​ខាងលើ​បាន​រៀបរាប់​ឲ្យ​ដឹង​ទៀត​ថា លុះដល់​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃខែ​ឆ្នាំ​ដដែល ជនសង្ស័យ​បាន​ហៅ​នារី​រង​គ្រោះ​ទី​២ អាយុ​២១​ឆ្នាំ ឲ្យ​ចូល​ទៅ​ក្នុង​បន្ទប់ ដើម្បី​កាត់​ប្រជ្រុយ​បន្ត​ទៀត​។ ខណៈនោះ​ជនសង្ស័យ​បាន​ប្រើ​វិធី​ដដែល​ដាក់​នារី​ទី​២​នេះ​ដូច​ជានា​រី​ទី​១​ដែរ ហើយ​បន្ទាប់​ពី​រួចរាល់ ក៏​បាន​ឲ្យ​នាង​ចេញពី​បន្ទប់​វិញ​ដូច​គ្នា​។ លុះ​រហូត​ដល់​វេលា​ម៉ោង​៧​យប់​ថ្ងៃខែ​ឆ្នាំ​ដដែល ជនសង្ស័យ​ក៏​បាន​ហៅ​នារី​ទី​៣ អាយុ​៣៤​ឆ្នាំ ឲ្យ​ចូល​ក្នុង​បន្ទប់ រួច​ធ្វើ​សកម្មភាព​ដាក់​នាង​ដូច​ជានា​រី​២​នាក់​មុន​ៗ​ដែរ​។

ក្រោយមក ទើប​នារី​ទាំង​៣​នាក់​ខាងលើ​នេះ ភ្ញាក់ខ្លួន​ដឹង​ថា ចាញ់​បោ​.​ក​ជនសង្ស័យ ហើយ​រហូត​ដល់​វេលា​ម៉ោង​៣​រសៀល ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ​២០២២​នេះ ទើប​នាំ​គ្នា​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ដង្កោ ដើម្បី​ឲ្យ​ជួយ​អន្តរាគមន៍​ស្រាវជ្រាវ​រក​ជនសង្ស័យ​តែ​ម្តង​។

បច្ចុប្បន្ន​នេះ ជន​ខាងលើ កំពុង​ត្រូវ​បាន​ឃុំខ្លួន​ជា​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​ច្បាប់​៕070500010

Leave a Reply

Your email address will not be published. Required fields are marked *