ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

លោក លី លិន មន្ត្រីសាធារណៈការស្រុកអូរយ៉ាដាវ ត្រូវប្រជាពលរដ្ឋដាក់ពាក្យប្តឹង…!

(ខេត្តរតនគិរី)÷ លោក ឡុង សារេត ចាងហ្វាងការផ្សាយ សារព័ត៌មាន BNN កាលពីរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ បានសម្រេចចិត្តដាក់ពាក្យប្តឹងលោក លី លីន ជាមន្ត្រីសាធារៈការនិងដឹងជញ្ជូនស្រុកអូរយ៉ាដាវ “ពីបទបោកលុយចំនួន3500$ គេចវែសមិនសងប្រាក់វិញ។

យោងតាមពាក្យបណ្តឹងទៅអយ្យការអមសាលាដំបូងខេត្តរតនគិរី លេខ671 ចុះថ្ងៃទី23 ខែសីហា ឆ្នាំ2022 នៅវេលាម៉ោង4,30នាទី បានបញ្ជាក់ថា សុំប្តឹងឈ្មោះ លី លីន ភេទប្រុសអាយុ៤៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី លេខទូរស័ព្ទ 071 6643494 ពីបទឆបោកលុយ3500$ ។

យោងតាមពាក្យបណ្តឹងបានបញ្ជាក់ទៀតថា កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ ខ្ញុំបាទបានរកអ្នកចេះរត់ការបង់ពន្ធលើរថយន្តរបស់ខ្ញុំបាទ ម៉ាកនីសាន់ណាវារ៉ា ពណ៍ខ្មៅ សេរីឆ្នាំ២០០៨ ក្រោយមកឈ្មោះ លី លីន ជាមន្ត្រីសាធារៈការនៃស្រុកអូរយ៉ាដាវ ខេត្តរតនគិរី បានអះអាងថារូបគេនឹងរៀបចំឯកសារ រត់ការបង់ពន្ធលើរថយន្តឲ្យខ្ញុំបាទ ដោយត្រឹមត្រូវតាមគោលការណ៍តាមច្បាប់ ដោយក្នុងតម្លៃព្រមព្រៀងជាទឹកប្រាក់ចំនួន3500$ ។ ប៉ុន្តែលុះមកដល់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២0២២នេះ ខាងមន្ត្រីគយក៍បានចុះត្រួតពិនិត្យឯកសារលើរថយន្តរបស់ខ្ញុំបាទ ក៍ពិនិត្យឃើញថារថយន្តខ្ញុំបាទ បានធ្វើឯកសារ និងស្លាកលេខក្លែងក្លាយមិនត្រឹមត្រូវ(សេះហោះ) មន្ត្រីជំនាញសាខាគយ និងរដ្ឋករខេត្តរតនគិរី ក៍បានដកហូតរថយន្តរបស់ខ្ញុំ ទៅរក្សាទុកនៅសាខាគយ ដើម្បីឲ្យម្ចាស់រថយន្តចូលខ្លួនដោះស្រាយតាមច្បាប់។ បន្ទាប់ពីមន្ត្រីជំនាញគយឃាត់រថយន្តរបស់ខ្ញុំទើបខ្ញុំបានដឹងថាឈ្មោះ លី លិន ជាមន្តី្រសាធារណការស្រុកអូរយ៉ាដាវ ខេត្តរតនគិរី (បានឆបោក)យកលុយចំនួន3500$ (បីរពានប្រាំរយដុល្លាអាមេរិច)ហើយបានធ្វើឯកសារ វិញ្ញាបនប័ត្រ,ស្លាកលេខរថយន្តក្លែងក្លាយអោយ។

យោងតាមកិច្ចសន្យាទទួលប្រាក់ចំនួន២សន្លឹកបានបញ្ជាក់ថា ខ្ញុំបាទឈ្មោះ លី លិន ភេទប្រុសអាយុ៤៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិអូរកន្សែងសង្កាត់បឹងកន្សែងក្រុងបានលុងខេត្តរតនគិរី បានទទួលប្រាក់សរុបចំនួន3500$ ពីឈ្មោះ ឡុង សារេត ភេទប្រុសអាយុ៤២ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅសង្កាត់ឡាបានសៀកក្រុងបានលុងខេរត្តនគិរី ពិតប្រាកដមែន។

<<ក្នុងកិច្ចសន្យាលោក លី លិន បានអះអាងថា បើសិនទៅថ្ងៃក្រោយមានជនណាមកអះអាងថាជាផ្លាកលេខរថយន្តរបស់ខ្លួន ខ្ញុំបាទ លី លិន និងទទួលខុសត្រូវទាំងស្រុង និងជូនលុយវិញឲ្យគ្រប់ចំនួន មិនខ្វះមួយសេន>>។ ការអះអាងនេះលោក លី លិន មន្ត្រីសាធារណការរូបនេះបានធ្វើឡើងលើកិច្ចសន្យា កាលពីថ្ងៃទី23/06/2021 ។

យ៉ាងណាក៍ដោយ ក្រោយពីលោក លី លិន មន្ត្រីសាធារណៈការស្រុកអូរយ៉ាដាវខេត្តរតនគិរី រូបនេះហាក់មិនចង់ទទួលខុសត្រូវលើកិច្ចសន្យារបស់លោក ក្នុងអំឡុងពេលរយៈជិតពីសប្តាហ៍ លោក ឡុង សារេត ក៍បានសម្រេចចិត្តរៀបចំឯកសារពាក់ព័ន្ធវត្ថុតាងដាក់ប្តឹងទៅអយ្យការអមសាលាដំបូងខេត្តរតនគិរី ពីបទឆបោក ចូលទៅអយ្យការអមសាលាដំបូងខេត្ត ដើម្បីសុំឲ្យ ឯកឧត្តមព្រះរាជអាជ្ញាខេត្តរតនគិរីជួយរកយុត្តិធម៌ និងសុំឲ្យចាត់វិធានការចំណាត់ការទៅលើឈ្មោះ លី លិន តាមច្បាប់៕

Leave a Reply

Your email address will not be published. Required fields are marked *