ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

(ព័ ត៌ មា ន ប ឋ ម) នៅ ស្រុ ក គី រី វ ង្ស

សូមគោរពអរគុណ ឯកឧត្តម ឈៀង ផាន់ណារ៉ា ស្នងការដ្ឋាននគរបាលខេត្តតាកែវ លោកវរសេនីយ៍ឯក យុគ សារ៉ាត់ អធិការនគរបាលស្រុកគិរីវង់ និងលោក ទេព ប្រុស អធិការងស្រុកដែលតែងតែយកចិត្តទុកដាក់នៅទុក្ខធុរៈ របស់បងប្អូនប្រជាពលរដ្ឋ នឹងធ្វើការបង្ក្រាបរាល់បទល្មើសនានា ដើម្បីភូមិ ឃុំ ស្រុក ខេត្ត្ត មានសុវត្ថិភាព…

ស្រុកគិរីវង់ ៖ កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ កម្លាំងអធិការដ្ឋាននគរបាលស្រុកគិរីវង់ បានចុះបិទទីតាំងមាន់លួចលាក់លេងល្បែងអនឡាញ(ជល់មាន់អនឡាញ)ជ្រកក្រោមផ្លាកឡូតូចំនួន០២ទីតាំង ក្នុងនោះ ទីតាំងទីមួយនៅចំណុចផ្ទះឈ្មោះ អ៊ួន សាលី ភេទប្រុស អាយុ៤០ឆ្នាំ ស្ថិតក្នុងភូមិខ្វាវ ឃុំព្រៃអំពក ស្រុកគិរីវង់ ខេត្តតាកែវ និងទីតាំងទីពីរ នៅផ្ទះរបស់ឈ្មោះ ហង់ ជា ភេទប្រុស អាយុ៧១ឆ្នាំ ស្ថិតក្នុងភូមិច្រកជីគាំ ឃុំកំពែង ស្រុកគិរីវង់ ដែលម្ចាស់ផ្ទះទាំងពីរខាងលើ បានជួលទីតាំងឱ្យក្រុមហ៊ុនឆ្នោតឡូតូ១២ខ្ទង់(អនឡាញ) ហើយមានលួចលាក់ឡាយវីដេអូភ្នាល់មានជល់អនឡាញ ខុសពីអាជ្ញាប័ណ្ណ។

ក្រោយពីទទួលបានព័ត៌មាន លោកឧត្តមសេនីយ៍ទោ ឈៀង ផាន់ណារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានបញ្ជាកម្លាំង ដឹកនាំដោយលោក យុគ សារ៉ាត់ អធិការដ្ឋាននគរបាលស្រុកគិរីវង់ ចុះធ្វើការស្រាវជ្រាវ និងពិនិត្យឃើញថាពិតជាមានប្រាកដមែន ទើបសម្រេចធ្វើកិច្ចសន្យាអប់រំណែនាំ លើកទីមួយ បញ្ឈប់មិនឱ្យធ្វើសកម្មភាពលេងល្បែងស៊ីសងខុសច្បាប់តទៅទៀតឡើយ។

សម្រួល ដោយ : កែម ម៉ូវ
👉L12 ( 070500010)

Leave a Reply

Your email address will not be published. Required fields are marked *