ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

សូមប្រុងប្រយ័ត្នចំពោះម្សៅទាំង ១២មុខនេះ…!

✍️L16
សម្រង់អត្ថបទ
ចេញផ្សាយ: ២៤.០៨.២០២២
============
អាជា្ញធរកម្ពុជា បានរកឃើញម្សៅលាបខ្លួនទារកនិងកុមារចំនួន១២មុខ របស់ថៃ ប្រឈមជំងឺមហារីក សារធាតុអាបស្គូស នៅក្នុងផលិតផលម្សៅលាបទារកនិងកុមារ (Baby Talcum Powders) នេះបើយោងតាម សេចក្តីជូនដំណឹង ស្តីពី ការរកឃើញសារធាតុអាបស្គូស នៅក្នុងផលិតផលម្សៅលាបទារកនិងកុមារ (Baby Talcum Powders)របស់អគ្គនាយកដា្ឋនការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នៅយប់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ !

អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ក.ប.ប. ន ក្រសួងពាណិជ្ជកម្ម មានកិត្តិយសសូមជម្រាបជូនសាធារណជនទាំងអស់មេត្តាជ្រាបថា÷ ក្នុងគោលបំណង ការពារសុខុមាលភាព និងផលប្រយោជន៍អ្នកប្រើប្រាស់ ពិសេសទារកនិងកុមារ អគ្គនាយកដ្ឋាន ក.ប.ប. បានអនុវត្តការងារចុះយកសំណាកគំរូ និងធ្វើតេស្តវិភាគលើផលិតផលម្សៅលាបទារកនិងកុមារ Baby Talcum Powders មួយចំនួនដើម្បីវិភាគរកសារធាតុអាសបេស្តុស Asbestos ដែលជាសារធាតុបង្ក គ្រោះថ្នាក់ដល់សុខភាពអ្នកប្រើប្រាស់៕

Leave a Reply

Your email address will not be published. Required fields are marked *