ព័ត៌មានជាតិ

អ គ្គ មេ ប ញ្ជា ការចេ ញ សេ ច ក្តីស ម្រេ ច និង ស្នើ សុំទៅក្រសួងការពារជាតិលុបឈ្មោះនាយទាហានពីររូបចេញពីក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ

(ភ្នំពេញ)៖ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២នេះ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានចេញសេចក្ដីសម្រេចលុបឈ្មោះ អនុសេនីយ៍ឯក ហ៊ត ប៊ូ ចេញពីក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ និងបានធ្វើលិខិតមួយច្បាប់ទៀត គោរពជូនសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ស្នើលុបឈ្មោះ វរសេនីយ៍ត្រី សាន្ត ប៊ុនធឿន ចេញពីក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ ។

ការចេញសេចក្តីសម្រេច និងលិខិតស្នើសុំលុបឈ្មោះចេញពីក្របខ័ណ្ឌយោធិនពីររូបនេះ បន្ទាប់ពីមានសំណើរបស់បញ្ជាការដ្ឋានអង្គរក្ស គោរពជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងចំណារឯកភាពរបស់សម្ដេចតេជោ ស្នើទៅរដ្ឋមន្ត្រីក្រសួងការពារជាតិឲ្យបំពេញបែបបទបណ្តេញចេញជាបន្ទាន់ដោយសារពួកគេធ្វើឲ្យប៉ះពាល់ដល់វិន័យនិងកិត្តិយសរបស់កងយោធពលខេមរភូមិន្ទ ធ្ងន់ធ្ងរ៕

Leave a Reply

Your email address will not be published. Required fields are marked *