ព័ត៌មានជាតិ

ក្រុមហ៊ុន ហនុមាន មាន….!

✍️L16
#រាយការណ៍L010

(ខេត្តកំពត)÷ នៅថ្ងៃ២១ ខែសីហា ឆ្នាំ២០២២ ក្រុមហ៊ុន ហនុមានមានកម្មវិធីដាំកូនកោងកាងចំនួន១០០០ដើម និងមានអ្នកចូលរួមមកដាំកូនកោងកាង ១៩០នាក់ នៅសហគមន៍ត្រពាំងសង្កែ ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត !

ព្រៃកោងកាងជាជម្រក និងកន្លែងរកចំណី នៃសត្វមានជីវិត និងជាប្រភពដ៏ល្អផ្តល់ព្រៃឈើ និងផ្តល់ចំណីដែលមានប្រូតេអ៊ីនខ្ពស់ សម្រាប់មនុស្ស និងជីវចម្រុះ ព្រមទាំងចូលរួមចំណែកទប់ស្តាត់ផលប៉ះពាល់លើធនធានជីវៈចម្រុះសមុទ្រ ដែលកំពុងតែរងផលប៉ះពាល់ ពីសកម្មភាពមនុស្ស និងមហន្តរាយធម្មជាតិ។ ជាមួយគ្នានេះ ព្រៃកោងកាងបន្សុទ្ធទឹកដោយស្រូបយកភាពមិនបរិសុទ្ធ និងជួយឱ្យយើងស្រូបយកខ្យល់ដង្ហើបបរិសុទ្ធ ដោយវាជួយស្រូបយកជាតិពុលនៅលើអាកាស ជួយដល់ការបន្ស៊ាំនឹងការបម្រែបម្រួលអាកាសធាតុ៕

Leave a Reply

Your email address will not be published. Required fields are marked *