(ក្រុងបូកគោ)÷ នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ម៉ាត់ សេត សមាជិកគណៈកម្មការទី៧នៃរដ្ឋសភា អ្នកតំណាងរាស្ត្រខេត្តកំពត និងមានការចូលរួមពី សមាជិកក្រុមប្រឹក្សាក្រុងបូកគោ សមាជិកសង្កាត់ត្រពាំងរពៅ ក្រុមការងារអង្គការមូលនិធិអភិវឌ្ឍន៍និស្សិតឥស្លាម យុវជន សសយក ក្រុង សង្កាត់ សម្ព័ន្ធយុវជនមុស្លិកម្ពុជាខេត្តកំពត បានចុះសួរសុខទុក្ខ និងបានប្រគល់រទេះរុញសម្រាប់ជនពិការចំនួន២ និងអំពូលសូឡាចំនួន១កំប្លេរ ស្ថិតនៅភូមិត្រពាំងរពៅ សង្កាត់ព្រែកត្នោត និងសូឡាចំនួន៤កំប្លេរ សម្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន សង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត។
#CMYA_KAMPOT