ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

យោងតាមហ្វេសប៊ុកផ្លូវការរបស់ឯកឧត្ដមបណ្ឌិត ម៉ុង ឫទ្ធី

ដកស្រង់✍️L16
ចេញផ្សាយ:០៨.០៨.២០២២
===================
#យោងតាមហ្វេសប៊ុកផ្លូវការរបស់ឯកឧត្ដមបណ្ឌិត ម៉ុង ឫទ្ធីបានសរសេរយ៉ាងដូច្នេះថា÷ ដោយបាន​ទទួល​ការ​អនុញ្ញាត​ដ៏ខ្ពង់ខ្ពស់​បំផុត​ពី​សម្តេច​អគ្គមហាសេនា​បតីតេជោ​ ហ៊ុន​ សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ អោយដាំដេីម​ឈេី​ប្រណិត​ឡេីងវិញ​នៅលេី​ទីតាំង​ដែលបាន​ឈូសឆាយ​ ។
ពេលនេះ​ខ្ញុំ​កំពុង​តែ​លេីកកូនឈេី​ដាក់លេី​រថយន្ត​ ព្រឹក​ស្អែក​ថ្ងៃ​ទី​៨ខែសីហា​ឆ្នាំ​២០២២នេះ​ ខ្ញុំ​នឹង​ដឹកជញ្ជូន​កូនឈេី​បេង​ចំនួន​១០០០ដេីម​ កូនឈេី​ធ្នង់​ចំនួន​១០០០ដេីម​សរុប២០០០ដេីម​ ថ្ងៃ​ពុធ​ទី​៩ខែសីហា​និង​ជញ្ជួនកូនឈេីបេងនិងធ្នង់​​មកដល់ចំនួន​៥០​០០ដេីម​បន្ថែម​ទៀត​ ហេីយនិងអាច​ដឹក​ជញ្ជួន​មក​ជាបន្តបន្ទាប់​ថែមទៀត​ បេីតាមការអោយដឹងក្រៅ​ផ្លូវការ​មកថា​ ផ្ទៃដី​ដែលឈូសឆាយ​អស់​ចំនួន​ប្រមាណ​ជា​៥០០​ហិកតា​ បេីយេីងដាំ​ 7m x 7m =204ដេីម​ សរុបកូនឈេី​ដែលមាន​តម្រូវ​ការ​ទាំងអស់​ ​ប្រមាណជា​102.000ដេីម​ ។
ព្រឹក​ស្អែក​ថ្ងៃ​ចន្ទ​ទី​៨ខែសីហា​ឆ្នាំ​២០២២នេះ​ រូបខ្ញុំ​និង​លោកជំទាវ​ប្រហុក​ និង​ដឹកនាំ​ក្រុម​អ្នក​បច្ចេកទេស​បុគ្គលិក​កម្មករ​ ផ្នែក​កសិកម្មរបស់​ក្រុមហ៊ុន​ម៉ុង​ ឫទ្ធី​គ្រុប​​ទៅ​ចូលរួម​ចំណែក​ដាំដេីមឈេី​ឡេីងវិញ​ នៅក្នុង​តំបន់​ភ្នំ​តាម៉ៅ​ ស្រុកបាទី​ ខេត្ត​តាកែវ​ បេីបងប្អូន​ប្រីយមិត្ត​យេីងចង់​ចូលរួមចំណែកដាំ​ដេីមឈេីឡេីងវិញដែរ ​ខ្ញុំ​សូម​ស្វាគមន៍ដោយក្តី​សោមនស្ស​រីករាយ​​ជួបគ្នា​នៅភ្នំតាម៉ៅ​ ។

#យើងខ្ញុំជាកូនក្មួយបានទទួលដំណឹងហើយ មានសេចក្តីត្រេកអរជាពន់ពេក 🙏ហើយក៏សូមបួងសួងដល់វត្ថុសាកសិទ្ធក្នុងលោក ជាពិសេសបារមីភ្នំតាម៉ៅ តាមជួយថែរក្សាសម្ដេចតេជោ ហ៊ុន សែន មានកម្លាំងមាំមួន ឈ្នះអស់សត្រូវទាំងពួង និងឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី និងលោកជំទាវ ប្រហុក និងក្រុមការងារ សូមជួបតែពុទ្ធពរទាំងបួនប្រការគឺ: អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ 🙏

Leave a Reply

Your email address will not be published. Required fields are marked *