ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ពត៌មានក្តៅៗ: បើកបរបណ្តើរ លេងទូរស័ព្ទបណ្តើរ នាំឲ្យចង្រៃដល់ខ្លួន….!

✍️L16
រាយការណ៍:L17
(ភ្នំពេញ)÷ មានការភ្ញាក់ផ្អើលអស់ប្រជាពលរដ្ឋនៅម្តុំផ្សារចាក់អង្រែលើ តាមបណ្តោយផ្លូវជាតិលេខ២ ក្នុងចំណុចភូមិចាក់អង្រែលើ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ រវាងរថយន្តទំនើបម៉ាក Fortuner ពាក់ស្លាកលេខភ្នំពេញ 2BD-0679 និងកង់បីឥណ្ឌា ពាក់ស្លាកលេខ កណ្តាល 1X-7551 !

យោងតាមសំដីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឱ្យដឹងថា: រថយន្តស៊េរីទំនើបខាងលើ បើកបោះពួយយ៉ាងលឿន ដោយអ្នកបើកបរលេងទូរសព្ទផងនោះ លុះមកដល់ចំណុចកើតហេតុ ក៏បុកម៉ូតូកង់បីឥណ្ឌា ហើយក៏ជ្រុលទៅបុករះអ្នកលក់បន្លែផ្លែឈើ បណ្ដាលឲ្យរបួសស្រាលធ្ងន់ចំនួន ៥នាក់ មានទាំងចាស់ទាំងក្មេង ហើយក៏ត្រូវបានរថយន្តយកទៅសង្គ្រោះផងដែរ។ រីឯរថយន្តបង្កត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕
* គួរបញ្ជាក់ផងដែរថា: ករណីកើតហេតុនេះប្រហែលម៉ោង៣:៣០នាទី រសៀលថ្ងៃសៅរ៍ទី៦ ខែសីហា ឆ្នាំ២០២២

Leave a Reply

Your email address will not be published. Required fields are marked *