(ខេត្តព្រះវិហារ) L01
=========
ជំ លោះ ប្ដី ប្រ ព ន្ធ កា.ប ់. កា.ប ់
ករណីដ៏គួរឲ្យរន្ធត់មួយ ដោយការប្រើអំ
ពើហឹង្សានៅក្នុងគ្រួសារ ប្តីស្រវឹងស្រា កា.ប ់ ប្រ ព ន្ធ ២ ពូ ថៅ
ចំ ក្បា ល ស្ល ា ប ់ ភ្លាមៗនៅហ្នឹងកន្លែង
កើតហេតុ ដោយសារខឹងប្រពន្ធជេរ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៨នឹង៣០នាទីព្រឹក នាថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ ស្ថិតក្នុងភូមិស្ទឹង ឃុំរអាង ស្រុកសង្គមថ្មី ខេត្តព្រះវិហារ
ជនរងគ្រោះជាប្រពន្ធ ឈ្មោះ ធៀម រុី ភេទស្រី អាយុ៤៩ឆ្នាំ មុខរបរ កសិករ។ ចំណែកជនសង្ស័យត្រូវជាប្តីឈ្មោះ ខៀវ សាំង អាយុ៥១ឆ្នាំ មុខរបរកសិករ។
លោកវរៈសេនីយ៍ទោ វណ្ណា រ៉េត អធិការរងទទួល
បន្ទុកព្រហ្មទ័ណ្ឌ បានឲ្យដឹងថា មុនពេលកើតហេតុ បុរសជាប្តីបានផឹកស្រាអស់កន្លះលីត្រ បណ្តាលឲ្យស្រវឹងហើយនៅមានស្រាកាន់នឹងដៃ០១ដបទៀត ខណៈកំពុងស្រវឹងជនសង្ស័យ ក៏បានយកពូថៅទៅពុះអុស ពេលនោះប្រពន្ធឃើញប្តីស្រវឹង ក៏បានស្រែកជេរប្តី ហើយបានតមាត់តករគ្នាកើតបានជាជំលោះ ពេលនោះស្ត្រីជាប្រពន្ធបាននិយាយទៅកាន់ប្តីថា បើឯងគ្រាន់បើសម្លាប់អញទៅ។ ដោយអត់ទ្រាំនឹងសំដីប្រពន្ធមិនបានទើបទាញពូថៅកំពុងពុះអុស យកមកកាប់ម៉ាឈ្នះដៃ បណ្តាលឲ្យប្រពន្ធស្លាប់ភ្លាមៗ។ ចំណែកជនសង្ស័យ ក្រោយពី កា ប់ ប្រ ព ន្ឋ ស្លា ប់ ហើយ បាន ចា ក់ ខ្លួនឯងចំនួន០៣កាំបិត ចំពោះ រ ង រ បួ ស ផ ង ដែរ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកសង្គមថ្មីឃាត់ខ្លួន ដើម្បីកសាងសុំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់៕