នៅវេលាម៉ោងប្រហែល០៨:២០នាទីព្រឹក ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ នៅចំណុចឆ្នេរអូរឈើទាល ស្ថិតនៅក្រុម១៦ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ មានករណីជនជាតិចិនម្នាក់ បានបាញ់សម្លាប់ខ្លួនឯង។
-ក្រោយពីទទួលបានព័ត៌មាន កម្លាំងល្បាតរបស់មូលដ្ឋាន អ-ហ ក្រុងព្រះសីហនុ បានចុះដល់កន្លែងកើតហេតុ ឃើញជនរងគ្រោះដេកស្លាប់នៅនឹងកន្លែងកើតហេតុក្រោមដើមស្ងាវ និងមានអាវុធខ្លី០១ដើម នៅក្រោមភ្លៅរបស់ជនរងគ្រោះ។
+ជនរងគ្រោះឈ្មោះ SU XIANG ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែន លេខEH4725788។
+សម្ភារៈដកហូតនៅកន្លែងកើតហេតុរួមមាន៖
– អាវុធខ្លី១ដើម ម៉ាក CF98 គ្រាប់០៨ គ្រាប់
– សំបកគ្រាប់ ចំនួន០១គ្រាប់
– កាបូបស្ពាយ០១
– ស្បោងអាហារក្រៀម និងដបស្រា០១ដប ។
+សន្និដ្ឋានជំហានដំបូងជាករណីអត្តឃាត។
-សាកសពបានបញ្ចូនទៅមន្ទីរពេទ្យបង្អែកខេត្ត រង់ចាំធ្វើកោសល្យវិច័យ ។
បច្ចុប្បន្នកម្លាំងជំនាញ កំពុងស្រាវជ្រាវតាមនីតិវិធី ។
ធ្វើថ្ងៃទី05.08.2022