ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

រថយន្តធុនធំ កិ ន បែ ក…!

(ព័ត៌មានបឋម)
✍️L16
(ខេត្តកណ្ដាល)÷ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយគួរឱ្យរន្ធត់ រវាងរថយន្តធុនធំពាក់ស្លាកលេខ ភ្នំពេញ:5A-3701 នឹងម៉ូតូឌ្រីមសង់ពាក់ស្លាកលេខ ភ្នំពេញ:1JA-5244 នៅលើកំណាត់ផ្លូវជាតិលេខ 21 នៅជិតបន្ទាយសម្ដេចទួលក្រសាំង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល..!

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា: បុរសឈ្មោះ ជា ដារ៉ា មានអាសយដ្ឋានផ្ទះលេខ ៣៧២ ភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ត្រូវបានរថយន្តធុនធំ កិ ន បែ ក ក្បា ល ស្ល ា ប់ នៅនឹងកន្លែងភ្លាមៗ នៅវេលាម៉ោងប្រហែល ៥:៣០ នាទី ល្ងាចថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ ! ចំណែកឯរថយន្តនិងម៉ូតូ ត្រូវបានសមត្ថកិច្ចផ្នែកចរាចរណ៍ យកទៅរក្សាទុកដើម្បីដោះស្រាយតាមនីតិវិធីច្បាប់៕

Leave a Reply

Your email address will not be published. Required fields are marked *