ព័ត៌មានជាតិ

អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពត បានអញ្ជើញចុះ

(កំពត) ឯកឧត្តម ម៉ាត់ សេត សមាជិកគណៈកម្មការទី៧នៃរដ្ឋសភា អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពត បានអញ្ជើញចុះជួបសួរសុខទុក្ខ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ក្រុមប្រឹក្សាឃុំ និងបានប្រគល់ ស៊ីទែនទឹក និងកន្លែងលាងដៃចំនួន៦ទីតាំងរួមមាន៖
១-សាលាបឋមសិក្សា ឧត្តមមានជ័យ ស្ថិតនៅភូមិដំណាក់ត្រាច ឃុំកណ្តោល ស្រុកទឹកឈូ
២-វិទ្យាល័យ ហ៊ុន សែន ត្រសេកកោង ស្ថិតនៅភូមិថ្មី ឃុំថ្មី ស្រុកទឹកឈូ
៣-សាលាបឋមសិក្សា រោងចក្រី ស្ថិតនៅភូមិចក្រីទីង ឃុំព្រៃថ្នង ស្រុកទឹកឈូ
៤-សាលាបឋមសិក្សាព្រៃថ្មី ស្ថិតនៅឃុំព្រៃថ្នង ស្រុកទឹកឈូ
៥-សាលាឃុំត្រពាំងព្រីង ស្រុកទឹកឈូ
៦-ស៊ូរ៉ាវឥស្លាមបឹងតាព្រាហ្ម ស្ថិតក្នុងសង្កាត់ត្រើយកោះ ក្រុងកំពត
៧-និងបានប្រគល់រទេះជូនជនពិការចំនួន១នាក់ ស្ថិតនៅភូមិកំពង់នង់ ស្រុកទឹកឈូ

ពិធីនេះក៏មានការចូលរួមពីលោកមេឃុំ សមាជិកក្រុមប្រឹក្សាឃុំ ថ្នាក់ដឹកនាំ សមាជិកសមាជិកា សម្ព័ន្ធយុវជនមុស្លិមកម្ពុជាខេត្ត យុវជន ស.ស.យ.ក ស្រុក គណៈអ៉ីម៉ាំម៉ាស្ជិត ។
ថ្ងែទី1 ខែសីហា ឆ្នាំ2022

Leave a Reply

Your email address will not be published. Required fields are marked *