ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

#រទេះភ្លើងកិន-ដា..ច់-ជើ !ង-បុរសម្នាក់..!

(ព័ត៌មានបឋម)÷ មានករណីគួរឱ្យរន្ធត់មួយ នៅវេលាម៉ោងប្រមាណជា ៩:០០យប់ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ មនុស្សប្រុស ស្រី៣នាក់ ត្រូវរទេះភ្លើងកិន នៅទល់មុខរោងចក្រទឹកកក ស្ថិតក្នុងភូមិ អង្គ សង្កាត់់កន្ទោក រាជធានីភ្នំពេញ !

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា: មានប្រជាពលរដ្ឋអង្គុយហូបចុកនៅលើផ្លូវរទេះភ្លើង ស្រាប់តែនៅវេលាម៉ោងខាងលើ ក៏មានរទេះភ្លើងមួយខ្សែបើករត់កាត់ទីនោះ ដោយគ្មានភ្លើងនិងស៊ីផ្លេជាសញ្ញា អ្នកខ្លះក៏រត់ចេញទាន់ អ្នកខ្លះទៀតរត់ចេញមិនទាន់ ក៏បណ្ដាលឲ្យកិនបុរសម្នាក់ដាច់ជើងម្ខាង រីឯស្រីម្នាក់និងបុរសម្នាក់ទៀតរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះហើយ !

រទេះភ្លើងស៊ីផ្លេផង វ៉ៃភ្លើងជាសញ្ញាផង និងព្យាយាមជាន់ហ្វ្រាំងផងតែហ្វ្រាំងមិនស៊ី ចំណែកពួកគាត់ខ្លះមិនក្រោកចេញទេ ទើបបណ្ដាលឲ្យមានហេតុការណ៍បែបនេះកើតឡើងតែម្ដង នេះជាប្រភពព័ត៌មានខាងរទេះភ្លើង..!
#រាយការណ៍ដោយ L17
✍️L16

Leave a Reply

Your email address will not be published. Required fields are marked *