ព័ត៌មានជាតិ

#ពិធីបុណ្យផ្កាប្រាក់សាមគ្គីនៅវត្ត

(ខេត្តកណ្ដាល)÷ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានដឹកនាំគណៈអភិបាលខេត្ត មន្ទីរ អង្គភាពនានាជុំវិញខេត្ត និងពុទ្ធបរិស័ទ ចំណុះជើងវត្ត បានដង្ហែទៀនព្រះវស្សា និងនាំយកទេយ្យទានប្រគេន ព្រះសង្ឃគង់ចាំព្រះវស្សា ក្នុងវត្តព្រះឥន្ធសាមគ្គីធម៌ ស្ថិតនៅភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្ត កណ្ដាល !

យោងតាមផេកផ្ទាល់ខ្លួនរបស់ឯកឧត្តម បានសរសេរយ៉ាងដូច្នេះថា: នៅ​ពេល​រដូវវស្សាឈាន​ចូល​មក​ដល់ ឧបាសក ឧបាសិកា​ និងពុទ្ធបរិស័ទ តែង​តែដង្ហែ​ទៀន​ទៅ​ប្រគេន​ព្រះសង្ឃ​នៅ​តាម​វត្ត​អារាម​ដើម្បីព្រះសង្ឃបាន​អុជ​បំភ្លឺ​រៀនសូត្រ​ផង និង​ដើម្បី​អុជ​ថ្វាយ​ព្រះ​រតនត្រ័យ​ផង !

ទៀនវស្សា​នេះ​មាន​ទទឹង​មាត់​មួយ​តឹក និង​កម្ពស់​ពីរ​ហត្ថ ឬ​ខ្ពស់​ជាង​នេះ ធ្វើ​ដោយ​ក្រមួ​នឃ្មុំ ឬ​ក្រមួន​ចំបក់ នៅ​គល់​ទៀន​ខាងក្រោម​មាន​ជើងទ្រ ធ្វើ​ដោយ​ឈើ មាន​ក្បាច់​ត្រប​ក​ឈូក តែ​នៅ​មាត់​ខាងលើ គេ​ច្រើន​ធ្វើ​ឡត​ដែក​ចាក់​ប្រេងដូង ឬ​ប្រេងសណ្ដែក​ដាក់​ប្រ​ឆេះ​​អុជ គឺ​មិន​អុជ​ទៀន​ផ្ទាល់​ទេ ព្រោះ​ក្រែង​ទៀន​នោះ​ឆេះឆាប​អស់​មុន​ពេល​ចេញ​វស្សា នៅព្រឹក ថ្ងៃអាទិត្យ ១១រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ ៚

#ឯកឧត្តមបានបញ្ជាក់បន្ថែមថា: ” ព្រះពុទ្ធ​សាសនា​ បានដើរតួនាទី​យ៉ាង​សំខាន់​ ក្នុង​ការ​លើក​កម្ពស់​ការ​អប់រំ​ប្រកបដោយ ចរិយា​ធម៌​ សីលធម៌​ ក្នុង​ការ​កសាង​សង្គម​ជាតិ​ទាំង​មូល ” ៕
ចេញផ្សាយ: ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២
សម្រង់អត្ថបទ ✍️ L 16

Leave a Reply

Your email address will not be published. Required fields are marked *