ព័ត៌មានជាតិ ព័ត៌មាននយោបាយ

ការព្រួយបារម្ភ នឹងយកចិត្តទុកដាក់ទៅលើសុវត្ថិភាពរបស់..!

(ខេត្តកណ្តាល)÷ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល បានដឹកនាំប្រជុំជាមួយក្រុមការងារ និងមន្ទីរ អង្គភាពជំនាញនានា ជុំវិញខេត្តដើម្បីប្រជុំពិនិត្យ ពិភាក្សា រកដំណោះស្រាយ ដើម្បីរៀបចំប្រព័ន្ធការពារទឹកជំនន់ ដែលបណ្តាលអោយលិចផ្លូវ ផ្ទះសម្បែង និងផលដំណាំផ្សេងៗ របស់ប្រជាពលរដ្ឋ ដែលកើតមានឡើងដោយ សារទឹកភ្លៀងក្នុងរដូវវស្សាខាងមុខនេះ ស្ថិតនៅក្នុងភូមិសាស្រ្ត សង្កាត់ស្វាយរលំ ខេត្តកណ្ដាល !

#ការព្រួយបារម្ភរបស់លោកបានលើកឡើងថា: អំពីបញ្ហាទឹក ជំនន់ដែលបណ្តាលឱ្យលិចលង់ ផ្ទះសម្បែង ផលដំណាំផ្សេងៗរបស់ប្រជាពលរដ្ឋ បានធ្វើឱ្យរងផលប៉ះពាល់ដល់ជីវភាព រស់នៅរបស់ ប្រជាពលរដ្ឋ ដូចនេះអាជ្ញាធរគ្រប់លំដាប់ថ្នា់ក់ត្រូវបន្តការយកចិត្តទុកដាក់ដោះស្រាយ ជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ប្រកបដោយការទទួល ខុសត្រូវខ្ពស់
នៅរសៀលថ្ងៃសុក្រ ៩រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ ៚
ចេញផ្សាយ: ២៣.០៧.២០២២
✍️L16

Leave a Reply

Your email address will not be published. Required fields are marked *