ព័ត៌មានជាតិ

គម្រោងស្ដារស្ទឹងតូច និងទ្វារទឹក ៧ មករា និងទីលានចាក់សំរាមនៅស្រុកកណ្ដាលស្ទឹង

(ខេត្តកណ្តាល)÷ ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល ឯកឧត្តម ពេជ្រ វាសនា អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និង ឯកឧត្តម Miyazaki Masao តំណាងរាស្រ្តជប៉ុន និងជាអនុរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជប៉ុន ព្រមទាំងមន្ទី អង្គភាពពាក់ព័ន្ធ អាជ្ញាធរស្រុក និងមន្ត្រីជំនាញ បានចុះពិនិត្យគម្រោងស្ដារស្ទឹងតូច និងទ្វារទឹក ៧ មករា និងបន្តទៅចុះពិនិត្យទីលានចាក់សំរាម នៃគម្រោងកែលំអរការគ្រប់គ្រងសំរាម នៅភូមិសាស្ត្រស្រុកកណ្ដាលស្ទឹងចំនួន ៥ទីតាំង។

ការចុះពិនិត្យនេះឯកឧត្តម Miyazaki Masao មានប្រសាសន៍ថា: គម្រោងស្ដារស្ទឹងតូច និងទ្វារទឹក ៧មករា គឺមានគោលបំណងដើម្បីបម្រើឱ្យវិស័យកសិកម្ម និងការពារពីទឹកជំនន់ ហើយគម្រោងនេះនឹងចាប់ផ្ដើមនៅពេលឆាប់ៗខាងមុខ ដែលសិក្សាគម្រោងដោយអង្គការ JICA ។
ឯកឧត្តមបានបន្តថា: ជប៉ុន នឹងពង្រឹងចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ និងខិតខំ ប្រឹងប្រែងជួយមិត្តកម្ពុជា ក្នុងវិស័យកសិកម្ម រួមទាំងការកសាងហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធធារាសាស្ត្រ ដើម្បីជួយលើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋកម្ពុជា ។

ក្នុងឱ្យកាសនោះ ឯកឧត្តម តាំង ម៉េងលាន ​បានថ្លែង អំណរគុណ ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន តាមរយៈ​ទីភ្នាក់ងារ​អភិវឌ្ឍន៍​របស់​ជប៉ុន ​(JICA) ដែល​បាន​សិក្សា​យ៉ាង​ច្បាស់លាស់​លើ​ការការពារ​ទឹកជំនន់ និង​ការកែលម្អ​ប្រព័ន្ធ​បប្រឡាយនៅក្នុងភូមិសាស្ត្រខេត្តកណ្តាល នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២៕
សម្រង់អត្ថបទ ✍️L16

Leave a Reply

Your email address will not be published. Required fields are marked *