(ព្រះសីហន)÷ បុរសជនជាតិចិនបើករថយន្ដសេរីទំនើបម៉ាក PORSCHE ១គ្រឿង បុកម៉ូតូបណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់ រួចបន្តបើករត់គេចចេញពីកន្លែងកើតហេតុ ភ័យពេកបើកធ្លាក់ចូលប្រឡាយរងការខូចខាតយ៉ាងដំណំ នៅចំណុចផ្លូវ៥០០ ស្ថិតក្នុងសង្កាត់លេខ៤ ខេត្តព្រះសីហនុ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍នៃស្នងការខេត្តព្រះសីហនុ បានចុះមកដល់ធ្វើការវាស់វែង យករថយន្ដរួមទាំងម៉ូតូ ទៅរក្សាទុកជាបណ្ដោះអាសន្ននៅការិយាល័យចរាចរណ៍ និងឃាត់ខ្លួនតៃកុងរថយន្ដ និងបន្តដោះស្រាយតាមច្បាប់ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២៕
សម្រង់អត្ថបទ ✍️L 16