ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកម្លាំងនគរបាល..!

(បន្ទាយមានជ័យ)÷ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំកម្លាំងនគរបាលទូទាំងខេត្ត កម្លាំងអធិការដ្ឋាននគរបាលក្រុង ស្រុក ទាំង៩ និង កម្លាំងវរសេនាតូចនគរបាលការពារព្រំដែនជើងគោកទាំង៤ គោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា!

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោស្នងការ ក៏បានធ្វើការណែនាំឲ្យកម្លាំងទាំងត្រូវ យកចិត្តទុកដាក់ បំពេញតួនាទី ភារកិច្ចឲ្យបានល្អ ទាំងការគោរពវិន័យ ការស្លៀកពាក់ឯកសណ្ឋាន ធ្វើយ៉ាងណាត្រូវតែស្អាតបាត ទើបនាំមកនូវសេចក្តីថ្លៃថ្នូរ នៅព្រឹកថ្ងៃចន្ទ ៥រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ ២០២២៕
សម្រង់អត្ថបទ ✍️L16
ចេញផ្សាយថ្ងៃទី: ១៩.០៧.២០២២

Leave a Reply

Your email address will not be published. Required fields are marked *