(ខេត្តកំពត)÷ លោកស្រី ងិន ផលរត្ន័ អភិបាល នៃគណៈអភិបាលក្រុងបូកគោ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា រួមជាមួយនឹងក្រុមការងារ បានពាំនាំយកនូវអំណោយដ៏ថ្លៃថ្លា ចែកជូនដល់ប្រជាពលរដ្ឋ ២៧គ្រួសារ ដែលរងគ្រោះព្រោះទឹកភ្លៀងលិច ភូមិលំនៅដ្ឋាន ដែលស្ថិតនៅក្នុងភូមិ ត្រពាំងល្ពៅ សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត នៅថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០២២ !
ក្នុងនោះក៏មានការចូលរួមពីលោក គង់ ប៊ុនរា ចៅសង្កាត់ព្រែកត្នោត និងបងៗសមត្ថកិច្ចរួមទាំងក្រុមការងារសង្កាត់ ក៏បានចុះជួយ និងយកគ្រឿងចក្រមកកាយប្រឡាយដើម្បីរំដោះទឹក កុំឲ្យជន់លិចផ្ទះប្រជាពលរដ្ឋផងដែរ ឥឡូវទឹកក៏បានស្រកអស់ហើយដែរ។ #គួរបញ្ជាក់ផងដែរថា: ក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥គីឡូ ទឹកស៊ីអ៊ីវ 1យួរ.ទឹកត្រី 1យួរ និងថវិកា ២ម៉ឺនរៀល
រាយការណ៍ដោយ L24
✍️L16
ចេញផ្សាយ: ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២។