ប្រទេសម៉ាលេស៊ី និង ប្រទេសចិនបានព្រមព្រៀងពង្រីក និងពង្រឹងគម្រោងសំខាន់ៗនៃគំនិតផ្តួចផ្តើម BRI ដែលព្រះអង្គម្ចាស់ ស៊ុលតង់ អាប់ឌុលឡាហ៍ ស៊ុលតង់ អាហ៍ម៉ាដ សាហ៍ បានជួបជាមួយលោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន កំពុងបំពេញទស្សនកិច្ចនៅប្រទេសម៉ាឡេស៊ី ហើយភាគីទាំងពីរបានព្រមព្រៀងគ្នាថានឹងពន្លឿនឲ្យកាន់តែឆាប់។
ប្រទេសចិនមិនត្រឹមតែជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ម៉ាឡេស៊ីប៉ុណ្ណោះទេ ប៉ុន្តែក៏ជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់របស់ម៉ាលេស៊ី ភាគីទាំងពីរបានរួមគ្នាសម្រេចបានសមិទ្ធិផលគួរឱ្យកត់សម្គាល់ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលនៃជំងឺរាតត្បាតកូវីដ-១៩ និងវឌ្ឍនភាពដ៏អស្ចារ្យលើគម្រោងសួនឧស្សាហកម្មនៃប្រទេសទាំងពីរ ដែលបានរួមចំណែកយ៉ាងខ្លាំងដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសម៉ាឡេស៊ី។
កិច្ចព្រមពៀងនេះនឹងបង្កើនទំហំសេដ្ឋកិច្ចរបស់ប្រទេសទាំពីរឲ្យកាន់តែមានភាពកាន់តែស៊ីជម្រៅថែមទៀត។ សម្រហ់អត្តបទចេញពី Page ផ្លូវការណ៍របស់ក្រសួងព័ត៌មាន។
ចេញផ្សាយថ្ងៃទី១៤ ខែកក្ដដា ឆ្នាំ២០២២។