ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

កាកបាទ ក្រហមកម្ពុជាបានផ្តល់ប្រាក់កម្ចីគ្មានការប្រាក់ដល់…..!

ប្រជាពលរដ្ឋងាយរងគ្រោះដោយសារមីន ៥០គ្រួសារ ទទួលប្រាក់កម្ចីខ្នាតតូចគ្មានការប្រាក់ដែលជា ពលរដ្ឋងាយរងគ្រោះដោយ សារមីន(គ្រួសារយុទ្ធជនអតីតយុទ្ធជន និងគ្រួសារជនមានពិការភាព) ទាំង ៥០ គ្រួសារ មកពី ៦ឃុំ ក្នុងស្រុករវៀង ខេត្តព្រះវិហារ ដោយគ្រួសារនីមួយៗ ទទួលបានប្រាក់កម្ចី ១លានរៀល ពីកាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដើម្បីយកទៅប្រកប មុខរបរបង្កបង្កើនផល លក់ដូរ និងការចិញ្ចឹមសត្វ កាលពីថ្ងៃ ទី១២ ខែកក្កដា ឆ្នាំ២០២២។

នៅក្នុងនោះដែរលោកជំទាវម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាក បាទក្រហមកម្ពុជា បានថ្លែងថា៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅតែគិតគូរពីជីវភាពរស់នៅ និងសុខុមា លភាព របស់ប្រជាពលរដ្ឋ ជាពិសេស លើកទឹកចិត្តដល់គ្រួសារទទួលផលទាំងអស់ ឱ្យបន្តខិតខំពង្រីកមុខរបរ បង្ក បង្កើនផល ដើម្បីលើកស្ទួយជីវភាពគ្រួសារ ឱ្យកាន់តែប្រសើរឡើង។ លោកជំទាវក៏បានបន្តទៀតថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ដែលរស់នៅតាមតំបន់ដាច់ស្រយាល ធ្លាប់ជាទីតាំងសមរភូមិសង្គ្រាម ដែលបន្សល់ទុកនូវយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ហើយប្រឈមនឹងការរងគ្រោះថ្នាក់ដោយសារមីន។ លោកជំទាវថា ដើម្បីឆ្លើយតបតាមការអំពាវនាវរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកាកបាទក្រហមកម្ពុជា ក៏បានចុះអនុស្សរណៈប្រគល់ថវិកា ២លាន ដុល្លារអាមេរិក ជូនដល់អាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) ដើម្បីចូលរួមជាចលនាជាតិ ឆ្ពោះទៅរកសូន្យគ្រាប់ មីននៅឆ្នាំ២០២៥ខាងមុខតាមរយៈ «គម្រោងសម្តេចតេជោ សម្រាប់សកម្មភាពមីន» ក្រោមមូលបទ «ផ្តល់ដីសុវត្ថិភាព បង្កើតស្នាម ញញឹម»

ចេញផ្សាយ ថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ ២០២២

វិទ្យុជាតិកម្ពុជា៖ មន្ទីរព័ត៌មានខេត្តព្រះវិហារ

ដកស្រង់ចេញពី Page ផ្លូវការណ៍របស់ក្រសួងព័ត៌មាន។

Leave a Reply

Your email address will not be published. Required fields are marked *