ព័ត៌មានជាតិ ព័ត៌មាននយោបាយ

កិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្ត លើកទី៣៨ អាណត្តិទី៣

អភិបាលខេត្តកណ្ដាលឯកឧត្ដម គង់ សោភណ្ឌ បានចូលរួមកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្ត លើកទី៣៨ អាណត្តិទី៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត ដែលផ្តោតលើរបៀបវារៈសំខាន់ៗដូចខាងក្រោម÷

-ពិនិត្យ ពិភាក្សា លើខ្លឹមសារសេចក្ដីព្រាងរបាយការណ៍វឌ្ឍនភាព ស្ដីពីការចាត់វិធានការដោះស្រាយ សំណើសំណូមពរវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកណ្ដាល ឆ្នាំទី៣ អាណត្តិទី៣
-ពិនិត្យ ពិភាក្សា និងអនុម័តផែនការយុទ្ធសាស្រ្តថវិកាឆ្នាំ២០២៣-២០២៥ និង ពិនិត្យពិភាក្សា គម្រោងថវិកាឆ្នាំ២០២៣
-ពិភាក្សា លើការជួសជុលស្ដារឡើងវិញ និងប្រតិបត្តិការទំនើបកម្មវិស្វកម្មលើប្រព័ន្ធស្ទឹងក្រាំងពន្លៃឲ្យកាន់តែល្អប្រសើរឡើង ស្ថិតក្នុងស្រុកពញាឭ ខេត្តកណ្ដាល តាមស្មារតីលិខិតលេខ ១០១៦ ធទឧ ចុះថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ របស់ក្រសួងធនធានទឹក និងឧតុនិយម
-បញ្ហាផ្សេងៗ
សម្រង់អត្ថបទចេញពី Page ផ្លូវការណ៍របស់ឯកឧត្ដម គង់ សោភណ្ឌ។ចេញផ្សាយនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២!

 

Leave a Reply

Your email address will not be published. Required fields are marked *