ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ស្ថានភាពជំននទឹកភ្លៀងតំបន់ជាប់មាត់!

ចំពោះស្ថានភាពជំនន់ទឹកភ្លៀង ចំនួន០៤ខេត្តជាប់មាត់សមុទ្រ គិតមកត្រឹមវេលាម៉ោង ០៩:៣០នាទី ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២

១-ខេត្តកែប  (ពុំមានអ្វីគួរអោយកត់សម្គាល់ឡើយ)

២-ខេត្តកោះកុង ស្ថានភាពទឹកភ្លៀង និងខ្យល់កន្រ្តាក់នៅតែបន្តមាន ធ្វើអោយផ្ទះរបស់ប្រជាពលរដ្ឋមួយចំនួនទទួលរងការខូចផងដែរ។

៣-ខេត្តកំពត ដោយស្ថានភាពកម្ពស់ទឹកនៅទំនប់វារីអគ្គិសនីកំចាយ ដោយមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ នៅតំបន់ទំនប់កំចាយ ធ្វើឱ្យកម្រិតទឹកក្នុងអាង ស្តុកកើនឡើងយ៉ាងឆាប់រហ័ស។វេលាម៉ោងជិត០៩យប់នៅថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០២២ ទឹកក្នុងទំនប់មានកម្ពស់ស្មើនឹង១៤៦.៦៨ ម៉ែត្រ  លំហូរចូល ២១២១.៤៨ ម៉ែត្រគូបក្នុងមួយវិនាទី ។ ដើម្បីធានាដល់សុវត្ថិភាព ក្រុមហ៊ុនវារីអគ្គិសនី បានបើកទ្វារទឹកចំនួន ០៤ ដោយទ្វារនីមួយៗមានកម្ពស់ស្មើនឹង២ម៉ែត្រ មានលំហូរចេញពីអាង ១០១៩.៧ ម៉ែត្រគូបក្នុងមួយនាទី។ក្នុងបំណងបញ្ចៀសនូវការខូចខាតទ្រព្យសម្បត្តិ ប្រជាពលរដ្ឋជាយថាហេតុ ក្រុមហ៊ុនស៊ីណូហាយដ្រូ បានជូនដំណឹងដល់រដ្ឋបាលខេត្តកំពត ដើម្បីបញ្ជ្រាប បន្តស្តីពីការបើកទ្វាររំដោះទឹកចេញពីអាងទំនប់វារីអគ្គិសនីកំចាយ ។

៤-ខេត្តព្រះសីហនុ ដោយទឹកបានស្រកមួយចំនួនអាជ្ញាធរក្នុងតំបន់បានបើកអោយដំណើរការ ឡើងវិញនៅផ្លូវជាតិលេខ០៤ នៅចន្លោះគីឡូម៉ែត្រលេខ១១៥-១១៦(ស្ពានស្ទឹងសំរោង) ស្ថិតក្នុងភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ និងផ្លូវវត្ត ព្រែកក្រាញ់ ភូមិព្រែកក្រាញ់ ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ប៉ុន្តែមេឃនៅមានតែភ្លៀង និងខ្យល់កន្រ្តាក់ដដែល។

Leave a Reply

Your email address will not be published. Required fields are marked *