(ខេត្តកំពត)÷ រថយន្ត LEXUS RX300 បើកបរដោយបុរសម្នាក់បានក្រឡាប់ផ្ងាជើង នៅភូមិទ្វារថ្មី ឃុំព្រៃខ្នង ស្រុកទឹកឈូ ខេត្តកំពត តាមបណ្តោយផ្លូវជាតិលេខ 3 !
យោងតាមសំដីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា: រថយន្ត LEXUS RX300 ដែលត្រូវបានម្ចាស់រថយន្ត បិទស្លាកលេខមិនឲ្យគេស្គាល់ បានធ្វើដំណើរចេញពីស្រុកជុំគីរី សំដៅទៅកំពត លុះមកដល់ចំណុចកន្លែងកើតហេតុ ក៏ក្រឡាប់ផ្ងាជើងតែម្តង ដោយមូលហេតុ បើកបរល្បឿនលឿន លុះមកដល់ ត្រង់ចំណុចផ្លូវកោង ហើយមេឃទើបតែធ្លាក់ភ្លៀងរួចផងនោះ ក៏រអិលជ្រុលទៅបុករះបង្គោលចំណាំងចរាចរណ៍ តាមចិញ្ចើមផ្លូវ ហើយក៏ក្រឡាប់ផ្ញើជើងដូច្នេះឯង !
នៅវេលាម៉ោងប្រមាណជា 5:00 នាទីល្ងាចថ្ងៃទី 12/07/2022
#សូមបញ្ជាក់ថា:គ្រោះថ្នាក់នេះ មិនមានអ្នកស្លាប់ឬរបួសធ្ងន់ឡើយ
រាយការណ៍ដោយ L17
✍️L16