ព័ត៌មានជាតិ

ខេត្តកំពត (បើក ទ្វារ រំដោះ ទឹក)

យោងតាម=Facebook =ផ្លូវការស្នងការនគរបាលខេត្តកំពតឲ្យដឹងថា ស្ថានភាពកម្ពស់ទឹកនៅទំនប់វារីអគ្គិសនីកំចាយ វេលាម៉ោងជិត9យប់នៅថ្ងៃទី 12កក្កដា2022 ទឹកក្នុងទំនប់មានកម្ពស់ស្មើនឹង146.68 m លំហូរចូល 2121.48 ម៉ែត្រគូបក្នុងមួយវិនាទី ។ ដើម្បីធានាដល់សុវត្ថិភាព ក្រុមហ៊ុនវារីអគ្គិសនី បានបើកទ្វារទឹកចំនួន 04 ដោយទ្វារនីមួយៗមានកម្ពស់ស្មើនឹង2m មានលំហូរចេញពីអាង 1019.7 ម៉ែត្រគូបក្នុងមួយនាទី។
សុំបញ្ជាក់ថា ក្នុងបំណងបញ្ចៀសនូវការខូចខាតទ្រព្យសម្បត្តិ ប្រជាពលរដ្ឋជាយថាហេតុ ក្រុមហ៊ុនស៊ីណូហាយដ្រូ បានជូនដំណឹងដល់រដ្ឋបាលខេត្តកំពត ដើម្បីបញ្ជ្រាប បន្តស្តីពីការបើកទ្វាររំដោះទឹកចេញពីអាងទំនប់វារីអគ្គិសនីកំចាយ ។
សេចក្តីជូនដំណឹង របស់ក្រុមហ៊ុន នៅរសៀល ថ្ងៃទី១២ ខែកក្កដា ឆ្នាំ ២០២២ មានខ្លឹមសារ ថា៖ ដោយមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ នៅ តំបន់ទំនប់កំចាយ ធ្វើឱ្យកម្រិតទឹកក្នុងអាង ស្តុកកើនឡើងយ៉ាងឆាប់រហ័ស ។ ជាក់ស្តែង នៅវេលាម៉ោង២ រសៀលថ្ងៃទី ១២ ខែកក្កដា នេះ បរិមាណទឹកហូរចូលក្នុងអាងមានចំណុះ ១.៥៣៤ ម៉ែត្រត្រីគុណ ក្នុងមួយវិនាទី ធ្វើឱ្យ កម្ពស់ទឹកឡើងដល់កម្រិត ១៤៤,៧០ ម៉ែត្រ ៕
ចាក់ផ្សាយ. ថ្ងែទី 13/07/2022

Leave a Reply

Your email address will not be published. Required fields are marked *