ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

មន្ទី ដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាលបាន !

  • (ខេត្តកណ្តាល) មន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាលបានអំពាវនាវឲ្យប្រជាពលរដ្ឋជាម្ចាស់ក្បាលដីក្នុងភូមិចុងកោះ ភូមិដងក្ដោង និងភូមិកណ្ដាល ឃុំសណ្តារ ស្រុកលើកដែក ខេត្តកណ្តាល សហការជាមួយក្រុមការងារចុះវាស់វែងដីធ្លី ក្នុងនោះដែរត្រូវកំណត់ព្រំដីរបស់ខ្លួនអោយបានច្បាស់លាស់ដើម្បីមានភាពងាយស្រួលដល់ក្រុមការងារចុះបញ្ជី។

ក្នុងនោះដែរលោក ទៀង កុស្យារៈ បានមានប្រសាសន៍ថា៖ គោលបំណងនៃការប្រជុំផ្សព្វផ្សាយនេះគឺដើម្បីជូនដំណឹងជាសាធារណៈ នូវដំណើរការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធរួមមានការកំណត់ព្រំដី ការវាស់វែង និងការវិនិច្ឆ័យ ដែលអនុវត្តផ្ទាល់ដោយមន្ត្រីជំនាញ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត សហការជាមួយអាជ្ញាធរដែនដី និងមន្ទីរអង្គភាពគ្រប់គ្រងដីរដ្ឋដែលពាក់ព័ន្ធ។

លើសពីនេះទៀតការចុះបញ្ជីដីធ្លីនេះគឺ ត្រូវចុះបញ្ជីទាំងដីឯកជន ទាំងដីរដ្ឋ ដោយប្រើប្រាស់បច្ចេកវិទ្យាទំនើបដែលប្រទេសជឿនលឿនលើពិភពលោកកំពុងអនុវត្ត ហើយមានប្រសិទ្ធិភាពលើការគ្រប់គ្រងដីធ្លីបានកំណត់នៅក្នុងគោល នយោបាយដីធ្លីរបស់រាជរដ្ឋាភិបាល ដើម្បីកាត់ បន្ថយទំនាស់ដីធ្លីនៅក្នុងសង្គម និងការអភិវឌ្ឍប្រទេសជាតិ

បន្ទាប់ពីចុះបញ្ជីដីធ្លីនេះរួច ប្រជាពលរដ្ឋដែលជាម្ចាស់ក្បាលដី នឹងទទួលបានប័ណ្ណកម្មសិទ្ធិ និងក្លាយជាម្ចាស់ដីពិតប្រាកដស្របច្បាប់មិនតែប៉ុណ្ណោះណ្ណ័កម្មសិទ្ធិនេះ គឺជាឯកសារគតិយុត្តសំរាប់ជាសំអាងនៅពេលមានជំលោះកើតឡើងបញ្ជាក់ថាខ្លួនជាម្ចាស់ដីធ្លីពិតប្រាកដ

លោកអភិបាលរងស្រុកកោតសរសើរដល់មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល ដែលបានខិតខំប្រឹងប្រែងសម្រេចលទ្ធផលក្នុងការចុះបញ្ជីប្រមូលទិន្នន័យក្បាលដី និងអ្នកកាន់កាប់ដី

Leave a Reply

Your email address will not be published. Required fields are marked *