(ព្រះវិហារ)÷ នៅព្រឹកថ្ងៃអង្គារ ទី៥ ខែកក្កដា ឆ្នាំ២០២២ នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេ បញ្ជាការរងនៃ ខ.ភ.ម និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស បានដឹកនាំប្រជុំត្រួតពិនិត្យការងារសន្តិសុខ និងរៀបចំផែនការពិធីបុណ្យបញ្ចុះខណ្ឌសីមាវត្តមរតកតេជោបុរិស្វរ: ហៅ(វត្តស្រះក្តុល) និងពិធីអបអសាទរខួបលើកទី១៤ នៃការចុះបញ្ជីប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោក និងពិធីបើកការដ្ឋានឧទ្យានហ៊ុនម៉ាណែតអូស្វាយប្រាសាទព្រះវិហារ ស្ថិតនៅភូមិធម្មជាតិសម្ដេចតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ !
និងការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ជូន
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃ ខ.ភ.ម មេបញ្ជាការកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ដែលនិងអញ្ជើញជាអធិបតីក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាវត្តមរតកតេជោបុរិស្វរ: ហៅ (វត្តស្រះក្តុល)ដែលនិងប្រព្រឹត្តទៅនៅព្រឹកថ្ងៃអង្គារ ៨កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ៦ ខែកក្កដា ឆ្នាំ២០២២ នេះ។
#ដោយមានការចូលរួមពី:
– ឯកឧត្តម សួស យ៉ារ៉ា អ្នកតំណាងរាស្ត្រមណ្ឌខេត្តព្រះវិហារ
– ឯកឧត្ដម លី សារ៉ារិទ្ធ អភិបាលរងខេត្តព្រះវិហារ
– ឧ.ឯក ស្រី ឌឹក មេបញ្ជាការកងពលលេខ៣
– ឧ.ឯក សុខ ធឿន មេបញ្ជាការង ន.ប ប្រចាំការទិសភូមិភាគ៤
– លោកជំទាវ តៃ លីដា ជំនួយការមេបញ្ជាការកងទ័ព ជើងគោក
– មេបញ្ជាការប្រតិ្តបត្តការសឹករងខេត្ត
– ក្រុមការងារអជ្ញាធរ និងក្រុមការងារពាក់ព័ន្ធរៀបចំពិធីបុណ្យផងដែរ។