ព័ត៌មានជាតិ ព័ត៌មាននយោបាយ

ឯកឧត្ដមប្រាក់សុខុនបានបញ្ចប់ទស្សនៈកិច្ចនៅប្រទេសមីយ៉ាន់ម៉ា

យោងតាម Page ផ្លូវការរបស់ឯកឧត្ដមប្រាក់សុខុនបានឲ្យដឹងថា៖
លោកបានបញ្ចប់បេសកកម្មនៅមីយ៉ាន់ម៉ា ដែលប្រើពេលប្រាំមួយយប់ ប្រាំពីរថ្ងៃ និងប្រាំបីជើងហោះហើរ។

ឯកឧត្ដមក៏បានបន្ថែមទៀតថា «ទស្សនកិច្ចមួយនេះហាក់បីដូចជារាងយូរបន្តិច ប៉ុន្តែមានអត្ថប្រយោជន៍ច្រើនគួរសម ដោយខ្ញុំ និងគណៈប្រតិភូកម្ពុជាមានឱកាសបានរៀនសូត្រ និងស្វែងយល់ពីប្រទេសមីយ៉ាន់ម៉ា ក៏ដូចជាប្រជាជននៅទីនោះបានច្រើនជាងការរំពឹងទុក។
បាហ្កាន ដែលជាទីក្រុងដ៏អស្ចារ្យមួយពោរពេញទៅដោយប្រវត្តិសាស្រ្ត និងវប្បធម៌ដ៏សម្បូរបែប គឺជាទីកន្លែងបេសកកម្មចុងក្រោយរបស់ពួកយើងមុនពេលធ្វើមាតុភូមិនិវត្តន៍។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ភាគីម្ចាស់ផ្ទះ និងអ្នកពាក់ព័ន្ធទាំងអស់សម្រាប់ការបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងអនុស្សាវរីយ៍ថ្មីមួយនេះ » ។ សូមបញ្ជាក់ទស្សនៈកិច្ចរបស់ឯកឧត្ដមប្រាក់សុខុនបញ្ចប់តាំងពីម្សិលម៉ិញថ្ងៃទី០៥ ខែកក្ដដា ឆ្នាំ២០២២
សម្រង់អត្ថបទដោយL14!

Leave a Reply

Your email address will not be published. Required fields are marked *