ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ប្រមាថមើលងាយអ្នកសារព័ត៌មាន ក៏ដូចជាប្រមាថដល់…!

(ភ្នំពេញ)÷ បុគ្គលឈ្មោះ ប៊ូ សុភ័ក្ត្រា មិនដឹងជាស័ក្ដិធំប៉ុណ្ណានោះទេ ទើបហ៊ានជេរប្រមាថមើលងាយ ដល់អ្នកសារព័ត៌មាន បើប្រមាថមើលងាយត្រឹមតែបុគ្គលវាមិនអីនោះទេ តែនេះកំពុងតែប្រមាថមើលងាយដល់អ្នកកាសែត ជុំវិញសាកល លោក ក៏ដូចជាប្រមាថដល់រដ្ឋមន្ត្រីក្រសួងព័ត៌មានផងដែរ !

បើយោងតាមសារជាអក្សររបស់លោក ប៊ូ សុភ័ក្រ្តា បានសរសេរថា (ខ្ញុំស្អប់ខ្ពើមពួកអ្នកកាសែតដែលអត់មានសីលធម៌វិជ្ជាជីវៈជាអ្នកសារព័ត៌មានបែបនឹងណាស់)
១/តើអ្នកកាសែតធ្វើអីចំពោះលោកឯង ?
២/ហេតុអ្វីបានជាលោកឯងស្អប់ខ្ពើមអ្នកកាសែត ?
ឬមួយក៏លោកឯង បានប្រព្រឹត្តអ្វីដែលមិនត្រឹមត្រូវផ្ទុយពីច្បាប់?

លោកត្រូវដឹងថា: អ្នកកាសែតទាំងអស់គ្មានប្រាក់ខែឬក៏ប្រាក់បៀវត្សបើកដូចគេឯងនោះទេ ប៉ុន្តែពួកគាត់ខំប្រឹងប្រែង យកព័ត៌មានទាំងថ្ងៃទាំងយប់ ឬក៏មេឃភ្លៀង ផ្គរ ខ្យល់ រន្ទះ យ៉ាងណាក៏ពួកគាត់មិនដែលខ្វល់ ពេលខ្លះពួកគាត់ក៏មិនដែលគិតពីគ្រួសារផង ធ្វើយ៉ាងណាឲ្យតែបានព័ត៌មានផ្តល់ជូនដល់អង្គភាព ដល់ក្រសួង ក៏ដូចជាផ្តល់ជូនដល់រាជរដ្ឋាភិបាលផងដែរ៕
#ចេញផ្សាយ: ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២៚
✍️L16

Leave a Reply

Your email address will not be published. Required fields are marked *