(ខេត្តកណ្តាល)÷ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូ នៅទល់មុខសហគ្រាសធុនតូចផលិតឥដ្ឋព្រែកឡុង តាមបណ្ដោយផ្លូវជាតិលេខ 21 ស្ថិតក្នុងភូមិ ព្រែកខ្សេវ សង្កាត់រការខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល !
យោងតាមប្រភពអ្នកយកព័ត៌មាន និងប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា: ម៉ូតូឌ្រីមសង់ស៊េរីឆ្នាំ2022 ពាក់ស្លាកលេខ ភ្នំពេញ: 1JA-9856 បើកបរដោយបុរស២2នាក់ ធ្វើដំណើរពីភ្នំពេញទៅកោះធំ លុះមកដល់ចំណុចកើតហេតុ ក៏បានបុកជាមួយនឹងម៉ូតូឌ្រីមសង់ដូចគ្នា ស៊េរីឆ្នាំ2021 ដែលមានស្លាកលេខ កណ្តាល: 1AL-8314 បើកបរដោយបុរសម្នាក់និងឌុបកូនតូចម្នាក់ឆ្លងផ្លូវបញ្ច្រាសទិសគ្នារងរបួសស្រាល ចំណែកឯភាគីខាងបុរស2នាក់រងរបួសធ្ងន់ នៅវេលាម៉ោងប្រមាណជា 6:30នាទី ល្ងាចថ្ងៃអាទិត្យ ទី03 ខែកក្កដា ឆ្នាំ2022។
មានករណីគួរឱ្យហួសចិត្តនោះគឺ មានម៉ូតូមួយគ្រឿងទៀត បានបើកមកបុកបន្ថែមទៅលើម៉ូតូ ដែលកំពុងតែដេកដួលរងរបួសធ្ងន់ធ្ងរយ៉ាងអាណោចអាធ័ម 😭😭😭 អ្នកបើកបរមិនមានរងរបួសអ្វីទេ រួចក៏លើកម៉ូតូជិះចេញទៅបាត់ទាំងភិតភ័យ 🤣🤣🤣
✍️L16