(កំពង់ឆ្នាំង)÷ លោក សាន់ យូ អភិបាលរងខេត្ត ជាអនុប្រធានក្រុមការងារថ្នាក់ខេត្តចុះស្រុកកំពង់លែង បានដឹកនាំប្រារព្ធពិធីអបអរសាទរខួប៧១ឆ្នាំ ថ្ងៃកំណើតបក្សប្រជាជន និងនាំយកអំណោយរបស់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ផ្ដល់ជូនពលរដ្ឋជាង ១ពាន់គ្រួសារនៅឃុំផ្លូវទូក ស្រុកកំពង់លែង ដោយមានការអញ្ជើញចូលរួមពីលោក ជួប ចំរើន ក្រុមការងារថ្នាក់ខេត្ត និងជាប្រធានក្រុមការងារឃុំផ្លូវទូក លោក ពុំ សុផល អភិបាលរងស្រុក លោក លោកស្រីជាច្រើនរូប ដោយមានសមាជិកសមាជិការចូលរួម ចំនួន ១៣០នាក់ !
លោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាពលរដ្ឋឃុំផ្លូវទូក ដែលមានជាង ១.០០០ គ្រួសារ ដែលជឿជាក់ទុកចិត្ត និងបោះឆ្នោតជូនសមាជិកក្រុមប្រឹក្សាឃុំ គណបក្សប្រជាជនកម្ពុជា។ នៅក្នុងពិធីនោះលោក សាន់ យូ អភិបាលរងខេត្ត និងថ្នាក់ដឹកនាំក៏បានពាំនាំនូវអំណោយរបស់លោកអភិបាលខេត្ត ចែកជូនទៅដល់ប្រជាពលរដ្ឋភូមិឈើទាលចំនួន ៣៧១គ្រួសារ ក្នុងចំណោមប្រជាពលរដ្ឋជាង ១១៧២ គ្រួសារ ហើយនឹងបន្តចែកជូនរហូតទាល់តែគ្រប់គ្រួសារដោយមិនប្រកាន់និន្នាការនយោបាយណាមួយឡើយ នៅព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២២៕