ព័ត៌មានជាតិ

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាលអញ្ជើញជាអធិបតីក្នុងពិធីបុណ្យសម្ពោធឆ្លង កំផែងគ្រឹះការពារច្រាំងអន្លង់អភិរក្សមច្ចជាតិ

(ខេត្តកណ្ដាល) ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល អញ្ជើញជាអធិបតីក្នុងពិធីបុណ្យសម្ពោធឆ្លងកំផែងគ្រឹះការពារច្រាំងអន្លង់អភិរក្សមច្ចជាតិ សមិទ្ធផលនានា និងស្រោចស្រពសុគន្ធវារី  ព្រមទាំងប្រគេន ព្រះគ្រូបញ្ញាបទីបោ ជួនណារៀម ឡើងជាទីប្រឹក្សាផ្ទាល់ សម្ដេចព្រះមហាសុធាធិបតី កិត្តិបណ្ឌិត នន្ទ ង៉ែត សម្តេច ព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា សមុហ៍សាលាអនុគណស្រុកកោះធំ និងជាចៅអធិការវត្តជ្រោយ នៅភូមិពោធិ៍មិត្ត ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល។នៅក្នុងខណៈនោះដែរឯកឧត្តមប្រកាសផ្ដល់ជូននូវស្ពានបាក់ចង្ការមួយខ្សែមានប្រវែងប្រមាណជាង ៦០ ម៉ែត្រ ទទឹង ម៉ែត្រស្ថិតនៅភូមិពាមផ្ទាលកើត ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្ដាល ដែលជាសំណូមពររបស់ប្រជាពលរដ្ឋនៅឃុំលើកដែក។ជាក់ស្ដែងដោយសារតែស្ពាននេះចាស់ ហើយ សាងសង់អំពីឈើមានសភាពតូចចង្អៀត និងចាស់ទ្រុឌទ្រោម ដែលតម្រូវឱ្យមានការសាងសង់ស្ពានថ្មីឡើងវិញ។

ឯកឧត្តមក៏បានបន្ថែមថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យប្រទេសកម្ពុជាមានសុខសន្តិភាពពេញលេញលើផ្ទៃប្រទេស។

បន្ថែមលើនេះទៀតឯកឧត្ដមក៏បានកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះធំ គណ:កម្មការអាចារ្យ ចៅអធិការវត្ត សប្បុរសជន និង ពុទ្ធបរិស័ទ ដែលបានរួមសហការយ៉ាងសកម្មក្នុងការបំពេញតួនាទីភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។កម្មវិធីនេះធ្វើឡើងនៅរសៀលថ្ងៃទី២៦ខែមិថុនា ឆ្នាំ២០២២។ សម្រួលអត្តបទដោយ L14!

 

Leave a Reply

Your email address will not be published. Required fields are marked *