ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

រថយន្ត បុកម៉ូតូ បណ្តាលឲ្យ….!

(ខេត្តកណ្តាល)÷ មានករណីគ្រោះថ្នាក់ចរាចរណ៍១កើតឡើង
រវាងរថយន្ត Lexus ពាក់ស្លាកលេខភ្នំពេញ: 2BJ-3449 បានបុកម៉ូតូ PCX ពាក់ស្លាកលេខកណ្តាល:1V-5819 នៅចំណុចស្តុបហ្គារ៉ាសសាំងកាល់តិច ព្រែកឫស្សី ទល់មុខវត្តក្រពើហា សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល!

តាមប្រភពអ្នកយកព័ត៌មានរបស់យើងបានឲ្យដឹងថា: រថយន្ត Lexus បានធ្វើដំណើរពីលិចទៅកើតមកដល់ចំណុចកើតហេតុបានបត់ស្តាំចូលហ្គារាសសាំង ក៏ប៉ះនិងម៉ូតូ ពីក្រោយចូលហ្គារាសសាំងដូចគ្នាបណ្តាលឲ្យដួល រួចហើយភាគីទាំងសងខាងបានជជែកគ្នាយ៉ាងតឹងសរសៃក ដោយម្ចាស់ឡាននិយាយថា ម៉ូតូជាអ្នកបុកឡានរបស់គាត់! ទាំងដែលម៉ូតូនៅពីមុខឡានសោះហ្នឹង។ ប៉ះគ្នាបន្តិចបន្តួចយើងអាចសម្រួលគ្នាដោយសន្តិវិធីទៅ!នៅម៉ោង ១២:០០ថ្ងៃត្រង់ ថ្ងៃព្រហស្បតិ៍ ទី០៩ ខែមិថុនា ឆ្នាំ២០២២
#គួបញ្ជាក់ផងដែរថា:ករណីនេះមិនមានអ្នករងរបួសធ្ងន់ធ្ងរទេ
រាយការណ៍:L04
✍️L16

Leave a Reply

Your email address will not be published. Required fields are marked *