ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ឡានកូរ៉េ អ៊ូមវ៉ែក ជាមួយឡាក្រឡុកស៊ីម៉ង់

(តាខ្មៅ) មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងឡានកូរ៉េដឹកក្រណាត់រោងចក្រ មកដល់ចំណុចខាងលើបុរីភិភពថ្មី២ ដែលឡានក្រឡុកស៊ីម៉ង់បត់យកតែម្ដង។ ឡាន កូរ៉េពាក់ស្លាកលេខ កណ្ដាល 3A 0788 មកពីជើងទៅត្បូង មកដល់ចំណុចកើតហេតុឡានក្រឡុកស៊ីម៉ង់បានបត់ពីខាងឆ្វេងមកធ្វើឲ្យឡានកូរ៉េបុកមួយទំហឹងខ្ទេចកាបិនមុខកាពិតដូចចេកចៀន ប៉ុន្តែតៃកុងឡាន និងព្រូលឡានបានលោតចេញទាន់កុំអីគ្មានសល់សាច់ទេ តាមសម្ដីជនរងគ្រោះបានប្រាប់ថាឡានក្រឡុកស៊ីម៉ង់បើកចេញទៅធ្វើប្រងើយ។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើស្ថិតនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល នៅវេលាម៉ោង 2 : 30នាទីរសៀលថ្ងៃទី 03 ខែមិថុនា ឆ្នាំ២០២២។រាយការណ៍ដោយ L14!

Leave a Reply

Your email address will not be published. Required fields are marked *