ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

រថយន្តព្រូសបើកលឿនដូចព្យុះ ប្រលះម៉ូតូ១គ្រឿងធ្វើឲ្យ….!

(ខេត្តកណ្តាល)÷ គ្រោះថ្នាក់ចរាចរណ៍មួយដ៏រន្ធត់ រវាងរថយន្តព្រូសពាក់ស្លាកលេខ ភ្នំពេញៈ2AY-2654 បើកបរដោយនារីម្នាក់ រីឯម៉ូតូឌ្រីមសង់ឆ្នាំ2010 ពាក់ស្លាកលេខ ភ្នំពេញ:1T-3194 បើកបរដោយបុរសម្នាក់ តាមបណ្តោយផ្លូវលេខ21B ក្នុងភូមិ ព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល!

យោងតាមសំដីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឱ្យដឹងថា: ម៉ូតូធ្វើដំណើរពី ត្បូងទៅជើង ចំណែករថយន្តព្រូសបើកបោះពួយយ៉ាងលឿន ពីជើងទៅត្បូង មកដល់ត្រង់ចំណុចកើតហេតុខាងលើ ក៏រេចង្កូតទៅបុកម៉ូតូពេញមួយទំហឹង បណ្ដាលឱ្យបុរសបើកម៉ូតូស្លាប់បាត់បង់ជីវិតនៅហ្នឹងកន្លែងភ្លាមៗ ហើយក៏ជ្រុលទៅបុកផ្ទាំងស្លាកយីហោយានដ្ឋាន បញ្ញាថែមទៀត នៅវេលាម៉ោង 9:56នាទី យប់ថ្ងៃទី3 ខែមិថុនា ឆ្នាំ2022៕
✍️L16

Leave a Reply

Your email address will not be published. Required fields are marked *