(ភ្នំពេញ)÷ កាលពីប៉ុន្មានថ្ងៃមុននេះ គេឃើញរូបថតប៉ុន្មានសន្លឹកធ្វើឲ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ស៊ែរតៗគ្នាដែលធ្វើឲ្យសម្ដេចតេជោហ៊ុនសែនរំភើបចិត្ត និងកោតសរសើរចំពោះទឹកចិត្ដយុវជនម្នាក់ ដែលជិះកង់ចាស់មួយគ្រឿង ចូលរួមនៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ជាមួយនឹងគណបក្សប្រជាជនកម្ពុជា!
ពេលនេះត្រូវបានលោកជឿន វិចិត្រ ដែលជាមន្ត្រីនគរបាល និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកស្វាយលើ បានប្រកាសផ្តល់ជូននូវម៉ូតូមួយគ្រឿងនិងសម្ភារៈមួយចំនួនជូនទៅដល់ប្អូនប្រុស។
លោក ជឿន វិចិត្រ បានរៀបរាប់នៅលើហ្វេសប៊ុកក៏ដូចជាផេក ផ្ទាល់ខ្លួនរបស់លោកថា: គាត់ក្រលុតតែគាត់មិនក្រការគិតនិងឧត្ដមគតិ និងសារមួយឃ្លាទៀតថាសូមជួយរកគាត់ផងថា នៅឯណាខ្ញុំចង់ជូនម៉ូតូស្កុបពីមួយគ្រឿងនិងសម្ភារៈមួយចំនួនសូមអរគុណ៚✍️L16