ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ល្បែងមាន់ជល់តាមអនឡាញដុះស្លែមួយកន្លែងបើកដំណើរការបានយ៉ាងរលូន មិនខ្វល់ពីច្បាប់..!

(ភ្នំពេញ) ÷ មិនដឹងថាលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ និងលោក ម៉េង វ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានជ្រាបហើយឬក៏នៅទេ នូវទីតាំងល្បែងជល់មាន់ួយកន្លែងតាមអនឡាញ ជ្រកក្រោមហាងកាហ្វេនៅផ្លូវ១០១១ ក្រោយមន្ទីរពេទ្យសែនសុខ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ បើកដំណើរការលេងយ៉ាងគគ្រឹកគគ្រេងដូចម៉ាស៊ីនកិនស្រូវ..!

មហាជនបានសំណូមពរដល់លោកអភិបាលខណ្ឌ និងលោក អធិការនគរបាល ខណ្ឌសែនសុខ មេត្តាដាក់កម្លាំងបង្ក្រាបផងទាន ដើម្បីស្របតាមភូមិឃុំមានសុវត្ថិភាព ខណៈការបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់កាន់តែខិតជិតមកដល់៕ (មានត)✍️L16!

Leave a Reply

Your email address will not be published. Required fields are marked *