ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

សហគមន៍ត្រពាំងសង្កែ ខេត្តកំពតចុះបង្រាបនាក់នេសាទខុសច្បាប់

ក្រុមល្បាតនិងគណ:កម្មការសហគមន៍នេសាទទេសចរណ៍ត្រពាំងសង្កែ ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត ចុះល្បាត ដោយប្រើសម្ភារ:ចុះល្បាតទូកចំនួន៦គ្រឿង អ្នកចូលរួមក្រុមល្បាតនិងគណ:កម្មការសហគមន៍ សរុប១៩នាក់ ចាប់បានឧបករណ៍ល្មើសនេសាទឈឹបឆក់ចំនួន៣ទូកឧបករណ៍ឆក់៦គ្រឿង មនុស្ស៣នាក់ ឯ៣នាក់ទៀតបានរត់ចោលឧបរណ៍ ដែលធ្វើនេសាទក្នុងដែនសហគមន៍គ្រប់គ្រង ឧបករណ៍ល្មើសទាំងនេះសហគមន៍និងប្រគល់ជូន ខណ្ឌរដ្ឋបាលជលផលខេត្ត កំពត ថ្ងៃទី 18.05.2022។

Leave a Reply

Your email address will not be published. Required fields are marked *