ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ការធ្វើបុណ្យ នឹងសាងអំពើល្អ គឺជាសេចក្តីសុខរបស់់បុគ្គលអ្នកធ្វើ ធ្វើល្អបានបុណ្យ ធ្វើអាក្រក់បាននរក..!

(បាត់ដំបង)÷ ជីវិតជាស្ត្រីមេម៉ាយហើយមានវិការភាពទៀត មិនស្រួលដូចជាបងប្អូនគិតឡើយ មានតែស្រ្តីមេម៉ាយដូចគ្នាទេទើបយល់អារម្មណ៍មួយនេះ ថាតើមានការលំបាកយ៉ាងណាចំពោះការចិញ្ចឹមបីបាច់ថែរក្សាកូន..! យ៉ាងណាមិញដូចជាបងស្រី អ្នក គង់ នេះផ្ទាល់ បងស្រីបានប្រាប់ដល់អង្គភាពសារព័ត៌មាន SL TV online យើងថា: បងស្រីមានជីវភាពក្រីក្រខ្វះមុខខ្វះក្រោយ ណាមួយមានការលំបាកយ៉ាងខ្លាំងចំពោះការចិញ្ចឹមបីបាច់កូនៗ..!

បងស្រីបានបន្ថែមទៀតថា: ជើងរបស់គាត់ពិការដោយសារជាន់មីនតាំងពីឆ្នាំ ១៩៨៣ ដែលបន្សល់ទុកនៅសម័យសង្គ្រាមពលពតមកម្ល៉េះ រីឯស្វាមីរបស់បងស្រីបានលាចាកលោកនេះទៅ ទុកឲ្យបងស្រីរស់នៅកំសត់វេទនាជាមួយកូនប្រុសស្រីពីរនាក់ក្នុងបន្ទុកអស់រយៈពេលជាង៦ឆ្នាំមកហើយ..! បងស្រី អ្នក គង់ រស់នៅក្នុងភូមិ អូរគ្រាត ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

នេះជាអំណោយបន្តិចបន្តួច កើតឡើងពីសទ្ធា នៃកម្លាំងសាមគ្គីរបស់ក្រុមការងារអង្គភាពសារព័ត៌មាន SL TV online ដឹកនាំដោយលោកចាងហ្វាង ឡុង ពាវ បានពាំនាំនូវទេយ្យទានមានដូចជា: អង្ករ២៦គីឡូ,ទឹកស៊ីអ៊ីវ ១យួរ,ទឹកត្រី ១យួរ,មីម៉ាម៉ា ១កេស,ត្រីខ ១យួរ,ប៊ីចេង+ស្ករស+អំបិល, ទឹកសុទ្ធ ១០យួរ និងថវិកាចំនួន ១៧.០០០៛(ដប់ប្រាំពីរមុឺនរៀល) និងមានការចូលរួមពីលោកមេឃុំ មាស សឿម គ្រាន់ជួយសម្រួលដល់ការលំបាករបស់បងស្រីបានមួយរយៈពេលខ្លីប៉ុណ្ណោះ នៅថ្ងៃព្រហស្បតិ៍ទី១២ ខែឧសភា ឆ្នាំ២០២២។ ✍️L16
* ប្រសិនបើពុកម៉ែ បងប្អូន សប្បុរសជននានាមានបំណងចង់បរិច្ចាគជាប្រាក់ក្តី ឬជាគ្រឿងបរិភោគក្តី ដើម្បីជួយសម្រាលជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដែលមានការខ្វះខាតតាមរយៈអង្គភាពសារព័ត៌មានយើងខ្ញុំ សូមឆាតចូលផេក ឬទំនាក់ទំនងតាមលេខ ០៧៨ ២៣០០០០/០៩៧ ៥២៣ ០០០០/០៧០ ៥០០០១០ 🙏សូមអរព្រះគុណនិងអរគុណ៕

Leave a Reply

Your email address will not be published. Required fields are marked *